កីឡាករឆ្នើមរបស់ប្រទេសកម្ពុជា ចាន់ វឌ្ឃនាកា ត្រូវបានដោះដូរទៅក្លិប Fujieda MYFC របស់ជប៉ុន ក្នុងលក្ខណៈខ្ចីជើង ជាមួយនឹងកិច្ចសន្យារយៈពេលមួយរដូវកាល។
សន្និសិទសារព័ត៌មានមួយបានធ្វើឡើង នៅថ្ងៃសុក្រ ទី13 ខែមករា ឆ្នាំ2017 នេះ រវាងវត្តមានអ្នកតំណាងក្លិបបឹងកេតអង្គរ និងក្លិប Fujieda MYFC ក្នុងសេចក្តីសម្រេចចុងក្រោយធ្វើការផ្លាស់ប្តូរកីឡាករជម្រើសជាតិរូបនេះ ទៅជាកីឡាករខ្សែរប្រយុទ្ធរបស់ប្រទេសជប៉ុន ដោយមិនបានបង្ហាញពីតម្លៃខ្លួនឡើយ។
វីដេអួ
សេចក្ដីថ្លែងការណ៍ស្ដីពីការផ្ទេរកីឡាករ ចាន់ វឌ្ឍនាកា
Posted by Boeung Ket Football Club on 13 មករា 2017