Torress ដួលសន្លប់ក្នុងពេលប្រកួត ត្រូវបញ្ចូលតាមរយៈទៅសង្គ្រោះបន្ទាន់

0
1002

ក្នុងកំឡុងពេលប្រកួតសប្តាហ៍ទី 25 ក្នុងក្របខណ្ឌអេស៉្បាញ កាលពីយប់មិញរវាងក្រុម Deportivol បើកទ្វា ផ្ទះទទួលក្រុមភ្ញៀវ Atletico Madrid។ ការប្រកួតរវាងក្រុមទាំងពីត្រូវបញ្ចប់ក្នុងលទ្ធផលស្មើរគ្នា 1-1 ទទួល បានម្នាក់ 1ពិន្ទុ។ ប៉ុន្តែនៅក្នុងការប្រកួតនេះ ក៏មានបញ្ហាកើតឡើងផងដែលនៅនាទី 84 ដោយមានការ ប៉ះទង្គិចគ្នារវាងកីឡាករ Torres និងកីឡាករ Alex Bergantinos។ ក្នុងហេតុការណ៏នេះបានធ្វើអោយ កីឡាករ Torres ដួលសន្លប់ ហើយសមាជិកក្រុមក៏បានរត់ទៅជួយគាត់ផងដែរ បន្តិចក្រោយមកទើបគាត់ ត្រូវបានដឹកតាមរថយន្តសង្គ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។