លោក Leonardo Vitorino Luis បានក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជំរើសជាតិកម្ពុជា

0
1166

កាលពីម្សិលមិញនេះ សហពន្ធ័កីឡាបាល់ទាត់កម្ពុជាបានតែងតាំងលោក  Leonardo Vitorino Luis សញ្ជាតិ ប្រេស៊ីល ជាគ្រូបង្វឹកថ្មីរបស់ក្រុមជំរើសជាតិកម្ពុជា។ លោក Leonardo Vitorino Luis ក៏ធ្លាប់បានដឹកនាំក្រុម កំពូលដូចជា Lanexang United និង Buriram United ផងដែរ។ ក្នុងកំឡុងពេល ដែលគាត់មកកាន់តំណែងជា គ្រូបង្វឹកនេះ គាត់ក៏បាននាំមកជាមួយនៅគ្រូជំនាញចំនួន 2រូប ពោលគឺគ្រូបង្វឹកអ្នកចាំទី និងគ្រូបង្វឹកខាងកម្លាំង។ សម្រាប់ប្រាក់ខែរបស់ពួកគាត់ គឺប្រហែល 12,000ដុល្លាក្នុង មួយខែ។