កន្លងមកយើងធ្លាប់បានស្គាល់ហើយភ្នំពេញ នៅម្តុំផ្លូវភ្លោះអូរឬស្សី មានហាងមួយកន្លែង ដែលជាងារថាល្បីជាមួយនឹងស៊ុបពងទាកូន ប្រចាំហាងតែម្តង មានឈ្មោះហាងស៊ុបពងទាកូន និងសាច់អាំង ផ្លូវភ្លោះអូរឬស្សី។ លើសពីនេះ ទៀត ម្ចាស់ហាងក៏តែងតែរិះរកម្ហូបអាហារជាបន្តបន្ទាប់ យ៉ាងសម្បូរបែប ដើម្បីផ្តល់ជូនអ្នកពិសាយ៉ាងជាប់មាត់ សឹងតែគ្រប់មុខម្ហូបក្នុងមឺុនុយរបស់ហាងនេះ។






កាន់តែប្លែកមួយកម្រិត ទៀត សំរាប់ហាងនេះចាបផ្តើមបំរើជូនលោកអ្នកនូវគ្រឿងសមុទ្រ ចំហុយស្រស់ ៗហើយផ្តោតសំខាន់មួយទៀតនោះ គឺ អយស្ទ័រ ជាអាហារប៉ូវសុខភាព ដែលត្រូវបានអ្នកទទួលទាន និយមយកមកពិសា ឆៅៗ ស្រស់ៗ ជាមួយគ្រឿងផ្សំបន្ថែមជាមួយនឹង ទឹកជ្រលក់ហឹរ តែម្តង។




ដោយសារមានម្ហូបអាហារថ្មីមិនចេះដាច់នេះហើយ ទើបធ្វើអោយ ហាងមួយនេះ ទទួលបានភ្ញៀវគាំទ្រពីរសជាតិ រហូតនិយាយតៗគ្នា មិនចេះដាច់។


ហាងស៊ុបពងទាកូន និងសាច់អាំង ផ្លូវភ្លោះអូរឬស្សី
ទីតាំង៖ ជិតផ្លូវភ្លោះអូរឬស្សី ផ្ទះលេខ ២៦ ផ្លូវ ១២៥
ទូរស័ព្ទ៖ 081 9999 59 / 092 11 53 53
វីដេអូ