បន្ទាប់ពីមានហេតុការណ៏ដល់គួរអោយរន្ធត់មួយកើតឡើងក្នុងកំឡុងប្រកួតរវាងក្រុម Bohemians 1905 និង ក្រុម Slovacko។ ក្នុងពេលប្រកួតនោះអ្នកចាំទី Martin Berkovec បានព្យាយាមជួយសង្រ្គោះបាល់ពី កីឡាករ Daniel Krch។ ប៉ុន្តែនៅមាននោះ ក៏មានការប៉ះទង្គិចគ្នា ដែលធ្វើអោយអ្នកចាំទេ Martin Berkovec ខាំអណ្តាតខ្លួនឯងដាច់។ ស្របពេលនោះដែល គេសង្កេតឃើញខ្សែប្រយុទ្ធ Francis Kone របស់ ក្រុម Slovacko ធ្វើការចូលទៅជួយខ្វេះយកអណ្តាតនោះពីក្នុងមាត់របស់ Berkovec ដើម្បីកុំអោយគាត់ លេបចូលក្នុងពោះ មុនពេលគ្រូពេទ្យរត់ចូលទៅជួយសង្រ្គោះ។ ហេតុការណ៏នេះ បានធ្វើអោយកីឡាករ Fracis Kone ក្លាយជាវីរៈបុរសម្នាក់ ខណៈពេលដែលមិនរួមអាជីពដទៃទៀតនៅស្រឡាំងកាំង។
https://www.youtube.com/watch?v=DzZacn3MLkY