ក្រុមការងារ KSPG.TV តែងតែស្វះស្វែងរកទីកន្លែងពិសារអាហារ ដែលឆ្ងាញ់ៗដើម្បីណែនាំជូនអ្នកជាប្រចាំ ទោះជាមានអ្នកមួយចំនួនកំពុងតែតមអាហារសម្រកទម្ងន់ក៏ពិតមែន ប៉ុន្តែពេលដែលបានប្រទះភ្នែកឃើញឈុតអាហារប៉ុន្មានមុខនេះ ភាយក្លិនយ៉ាងឈ្ងុយនោះ គម្រោងថែរាងអាចនឹងត្រូវផ្អាកមួយពេលមិនខាន។

ម៉ោះ! យើងខ្ញុំសូមណែនាំតែម្តង ហាងមួយកន្លែងនៅម្តុំទួលគោក មានឈ្មោះ YAMI នោះគឺជាម្ហូបដែលមានឈ្មោះដូចជា សាច់គោជ្រលក់ទឹកប័រ សាច់គោជ្រលក់ទឹកខ្មេះ ស៊ុបជីមជុំ និងត្រីបំពងទឹកមាំុ ប៉ុនហ្នឹងហើយអត់ប្លែកទៀតអី ជាការពិតណាស់ ប៉ុន្មានមុខខាងលើនេះ គឺពិតជាយើងខ្ញុំមិនធ្លាប់បានបង្ហាញនៅឡើយទេ តែអ្វីដែលសំខាន់នោះ សូមនិយាយពាក្យពិតមិនលាក់ទេ សំរាប់ឱជារស អស់ទាស់តែម្តងប្លែក តែឆ្ងាញ់ជាប់មាត់នឹងរសជាតិ រូបមន្តសំងាត់របស់ទឹកជ្រលក់ទឹកមាុំ និងទឺកខ្មេះ ប្រចាំហាងនេះ។

សំរាប់មុខម្ហូបជាលក្ខណះសាច់អាំងខាងលើ គេអាចទទួលទានជាមួយបន្លែស្រស់ៗជាច្រើនមុខ និងអ្វីដែលរឹតតែធ្វើឲ្យវាមានរសជាតិឆ្ងាញ់មួយកំរិតទៀតនោះ គឺអ្នកអាចពិសារបានជាមួយ បន្ទះបាញ់ត្រាំង ដើម្បីបង្កើនរសជាតិឲ្យខុសប្លែកពីម្ហូបយើងធ្លាប់ពិសារកន្លងមក។ សំរាប់ហាង YAMI នេះម្ចាស់ហាងគាត់ពិតជាគិតពីសុវត្ថិភាពភ្ញៀវជាចំបង គឺយើងដឹងហើយថា ការពិសារម្ហូបអាហារបែបស៊ុប ឬ សាច់អាំង គឺត្រូវតែប្រើប្រាស់នូវចង្ក្រានដោយឡែកហាងនេះ គាត់បានប្រើចង្ក្រានជា ដុំអាកុលវិញ មិនហុយ គ្មានផ្សែងជាពិសេស គឺមានសុវត្ថិភាពតែម្តង។



មិនត្រឹមតែប៉ណ្ណោះ ហាង Yami មានក្លែមបែប ថៃ ខ្មែរ ពិសេសៗប្រចាំហាងជាច្រើនមុខទៀត មានដូចជា ខមាំុពោះតាំង ពោះតាន់បុកសណ្តែកគួរ អណ្តាតទាបំពងខ្ទឹមស ឆាខាត់ណាសាច់ជ្រូកបីជាន់បំពង ណែមសាច់ជ្រូកបីជាន់ ឡាបនឿណាមតុក សាច់គោក្រូចឆ្មារ និងអាហារជាច្រើនទៀត។







ហាង YAMI
Call៖ 096 929 8271
ទីតាំងនៅម្តុំទួលគោក៖ ផ្ទះលេខ 26 ផ្លូវ 600 សង្កាត់បឹងកក់ ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ
ផែនទី
វីដេអូ