បន្ទាប់ពីពន្យារពេលមួយរយៈ ក្នុងការដាក់បង្ហាញនូវគំរូកាសត្រចៀកម៉ូដែលថ្មីរបស់ក្រុមហ៊ុន Apple ទីបំផុត BeatsX នឹងមានវត្តមាននៅជុំវិញពិភពលោកនៅថ្ងៃទី១០ ខែកុម្ភៈ។
BeatsX ជាកាសត្រចៀកដែលអាចភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិកផ្សេងៗតាមរយៈ Bluetooth ហើយពេលប្រើប្រាស់ត្រូវដាក់វាពាក់នឹងកយើងតែម្តង ដោយមិនរំខានដល់ការស្តាប់របស់យើង និងក៏មិនងាយធ្លាក់ដែរ ។
សម្រាប់ដំណាក់កាលដំបូង កាសBeatsX មានតែ៤ពណ៌ប៉ុណ្ណោះ គឺ ពណ៌ស ពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ប្រផេះ ។ វាមានថ្មកាន់បានយូររហូតដល់៨ម៉ោង ហើយសម្រាប់ការសាកថ្មរយៈពេលត្រឹមតែ៥នាទីនោះ អ្នកអាចប្រើប្រាស់វាបានរយៈពេល២ម៉ោង ។
ចំណែកបច្ចេកវិទ្យាក្នុងការតភ្ជាប់ជាមួយផលិតផលAppleផ្សេងៗទៀត មានភាពរហ័សតាមរយៈការបំពាក់នូវប្រភេទ Chip W1 ដូចគ្នា និង Chip ដែលបំពាក់នៅលើកាស Air Pod ដែរ ។ ប៉ុន្តែបើអ្នកមិនមានប្រើប្រាស់ផលិតផល Apple នោះកាសត្រចៀកមួយនេះក៏អាចភ្ជាប់សម្រាប់ការប្រើប្រាស់ដូចគ្នាដែរ ។
ក្រុមហ៊ុនApple មិនបានបង្ហាញពីមូល ហេតុនៃការពន្យារពេលក្នុងការបង្ហាញនូវបច្ចេកវិទ្យាមួយនេះទេ ៕