LG ប្រាប់​ថា​អាច​ចាប់ផ្តើម​បញ្ជា​ទិញ​នាឡិកា​ថ្មី​បាន​ហើយ

0
998

នៅ​ក្នុង​ស​ប្តា​ហ៍​ថ្មី​នេះ ទាំង​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន LG នឹង​ដាក់​បង្ហាញ​នូវ​គំរូ​ម៉ូ​ដែល​នាឡិកា​ថ្មី​របស់​ខ្លួន ។ Google នឹង​បង្ហាញ​កម្មវិធី​ថ្មី​សម្រាប់​នាឡិកា Android Wear 2.0 នៅ​លើ​នាឡិកា ចំណែក​ក្រុមហ៊ុន LG នឹង​បង្ហាញ​នាឡិកា​២​ម៉ូ​ដែល​គឺ នាឡិកា Sport និង​នាឡិកា​Style ។

នាឡិកា​ទាំង​២​នេះ ​អាច​បញ្ជា​ទិញ​នៅ​គ្រប់​ហាង Google Store ។ នាឡិកា Sport ម៉ូ​ដែល​ធំ ដែល​មានកម្ម​វិធី​ដូច​ជា GPS កម្មវិធី​វាស់​ចង្វាក់​បេះដូង សម្រាប់​ការ​រត់ មាន​រន្ធ​សំឡេង​សម្រាប់​ការ​ហៅ និង​មានកម្ម​វិធី​ជា​ច្រើនទៀត​ដែល​ក្រុមហ៊ុន​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​នៅឡើយ ។

ម៉ូ​ដែល​ថ្មី​ទាំង​២​នេះ នឹង​បំពាក់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ផ្នែក​នាឡិកាដៃ​វៃឆ្លាត​Android Wear ។

មាន​ដំណឹង​ថា ម៉ូ​ដែល​ថ្មី​Sport នេះ ត្រូវ​បាន​គេ​បញ្ជា​ទិញ​អស់​បាត់​ទៅ​ហើយ ចំណែក​ក្រុមហ៊ុន​ក៏​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​នៅឡើយ​ថា វា​ជា​ការ​ពិត​ឬ​យ៉ាងណា ។ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​រង់ចាំ​នោះ​គឺ ការ​ដាក់​បង្ហាញ​នូវ​ម៉ូ​ដែល​ថ្មី​នេះ​ជា​ផ្លូវការ​នៅ​ស​ប្តា​ហ៍​ក្រោយ ។

តាម​គេហទំព័រ Gsmarena.com បាន​បង្ហាញ​នូវ​ពណ៌​ទាក់ទង​នឹង​នាឡិកា​Sport របស់​LG ថា វា​មាន​ទំហំ​អេ​ក្រង់​១,៣៨​អិុ​ញ មាន CPU ប្រភេទ Quad-core ១.១GHz  មាន​អង្គ​ចង​ចាំ​៤G និង​មាន​រ៉េ​ម​៧៦៨MB មាន​កម្លាំង​ថ្ម​៤៣០mAh មានកម្ម​វិធី​MP3 ការពារ​ទឹក​ក្នុង​ជម្រៅ​១​ម៉ែត្រ​សម្រាប់​រយៈពេល​៣០​នាទី និង​ទទួល​បាន​វិញ្ញាបនបត្រ​ធានា​គុណភាព IP៦៨ ផង​ដែរ ៕