កាស​ត្រចៀក Apple ម៉ូ​ដែល BeatsX បង្ហាញមុខ​ថ្ងៃ​10 កុម្ភៈ ខាងមុខនេះហើយ!!

0
1286

បន្ទាប់​ពី​ពន្យារពេល​មួយ​រយៈ ក្នុង​ការ​ដាក់​បង្ហាញ​នូវ​គំរូ​កាស​ត្រចៀក​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​ Apple ទីបំផុត​ BeatsX នឹង​មាន​វត្ត​មាននៅ​ជុំវិញ​ពិភពលោក​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ។

BeatsX ជា​កាស​ត្រចៀក​ដែល​អាច​ភ្ជាប់​ជាមួយ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ​តាម​រយៈ​ Bluetooth ហើយ​ពេល​ប្រើប្រាស់​ត្រូវ​ដាក់​វា​ពាក់​នឹង​ក​យើង​តែ​ម្តង ដោយ​មិន​រំខាន​ដល់​ការ​ស្តាប់​របស់​យើង និង​ក៏​មិន​ងាយ​ធ្លាក់​ដែរ ។

សម្រាប់​ដំណាក់កាល​ដំបូង កាស​BeatsX មាន​តែ​៤​ពណ៌​ប៉ុណ្ណោះ​ គឺ ពណ៌​ស ពណ៌​ខ្មៅ ពណ៌​ខៀវ និង​ពណ៌​ប្រផេះ ។  វា​មាន​ថ្ម​កាន់​បាន​យូរ​រហូត​ដល់​៨​ម៉ោង ហើយ​សម្រាប់​ការ​សាក​ថ្ម​រយៈពេល​ត្រឹមតែ​៥​នាទី​នោះ អ្នក​អាច​ប្រើប្រាស់​វា​បាន​រយៈពេល​២​ម៉ោង ។

ចំណែក​បច្ចេកវិទ្យា​ក្នុង​កា​រត​ភ្ជាប់​ជាមួយ​ផលិតផល​Apple​ផ្សេង​ៗ​ទៀត មាន​ភាព​រហ័ស​តាម​រយៈ​ការ​បំពាក់​នូវ​ប្រភេទ Chip W1 ដូចគ្នា​ និង​ Chip ដែល​បំពាក់​នៅ​លើ​កាស Air Pod ដែរ ។ ប៉ុន្តែ​បើ​អ្នក​មិន​មាន​ប្រើប្រាស់​ផលិត​ផល Apple នោះ​កាស​ត្រចៀក​មួយ​នេះ​ក៏​អាច​ភ្ជាប់​សម្រាប់​ការ​ប្រើប្រាស់​ដូច​គ្នា​ដែរ ។

ក្រុមហ៊ុន​Apple មិន​បាន​បង្ហាញ​ពី​មូល ហេតុ​នៃ​ការ​ពន្យារពេល​ក្នុង​ការ​បង្ហាញ​នូវ​បច្ចេកវិទ្យា​មួយ​នេះ​ទេ ៕