ថ្ងៃនេះក្រុមការងារ KSPG.TV បានបបួលគ្នាទៅញាុំ មីស៊ុបទួលទំពូង ដូច្នេះក៏ឆ្លៀតថតវីដេអូម្ហូបជូនប្រិយមិត្តដែលតែងរង់ចាំទស្សនាកម្មវិធីម្ហូប ទាំងអស់គ្នាតែម្តងទៅ។
ដូច្នេះមានអ្នកណាគេខ្លះនឹកឃើញកាលពីវ័យកុមារភាព ពេលរៀននៅបឋមសិក្សា នៅញាុំមីស៊ុប ឬក៏អត់?
នេះនែ៎ កំុថាយើងខ្ញុំធ្វើអោយអ្នកទាំងអស់គ្នាឃ្លានទៀតណា គ្រាន់តែចង់រំលឹកអនុស្សាវរីយ៏កាលពីកុមារភាពតែប៉ុណ្ណោះ? និយាយរួមទៅ គឺមានអ្នកអង្គុយចាំ ឈរចាំ រហូត ! ហើយលឺមាត់ថា មីដុំ មីកញ្ចប់ ប្រហិតឌុប ឈាមឌុប បន្តគ្នាតែម្តងហើយ។ សំរាប់ខ្ញុំវិញគឺខានញាុំយូរដែរ អូហូ ៎ ពេលញាុំនិយាយពីហូរញើស គ្រប់គ្នាតែម្តង តែមាត់ម្នាក់ៗរវល់តែពីញាំុមិនហ៊ានឈប់នោះទេ។ ចាំកាល់ទៀត តោះនាំគ្នាទៅញាុំបានហូរញើស ស្រួលខ្លួន ទាំងអស់គ្នាណា៎ ។
អាស័យដ្ឋាន៖ នៅក្នុងវត្តទួលទំពូង (ខាងសាលាបឋមសិក្សាទួលទំពូង)
វីដេអូ