ដឹងអត់ថា កន្លែងសែនទទួលទេវតាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តធ្វើនៅទីណា?

ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

0
1998

រំលងយប់ថ្ងៃទី១៣ នេះត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នាវេលាម៉ោង ៣ៈ១២ព្រឹក ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងមានរៀបចំពិធីទទួលទេវតាឆ្នាំថ្មី ជាពិធីដែលនឹងមានការរៀបចំនូវពលិការគ្រឿងសក្ការបូជា អុជប្រទីបជ្វាលាថ្វាយ ព្រះរតនត្រ័យដើម្បីសុំពរ សុំជ័យសព្វសាធុកា សិរីសួស្តី និងវិបុលសុខ ជូនដល់គ្រប់ក្រុមគ្រួសារខ្មែរ។

ក្លោងទ្វារចូលសង្ក្រាន្តឆ្នាំថ្មី
ក្លោងទ្វារចូលសង្ក្រាន្តឆ្នាំថ្មី
រានទទួលទេវតា
រានទទួលទេវតា
រានទទួលទេវតា
រានទទួលទេវតា
រានទទួលទេវតា
រានទទួលទេវតា

សំរាប់ឪកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ទេពធីតាព្រះនាម កិមិរាទេវី ដែលនឹងយាងចុះនៅវេលាម៉ោង ៣ៈ១២នាទីទៀបភ្លឺ ថ្ងៃទី១៤ មេសា ឆ្នាំ២០១៧ នឹងមាននិមន្តព្រះសង្ឃចំនួន ៩អង្គ យាយជីតាជីចំនួន ៥០នាក់ និងប្រជាពលរដ្ឋគ្រប់រូបដោយចិត្តជ្រះថ្លា និងតាំងចិត្តប្រព្រឹត្តនូវអំពើល្អ ក្នុងន័យលះបង់នូវរាល់ចិត្តគំនុំ គុំគួន ព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់អោយជ្រះស្រឡះប្រារព្ធនៅក្តារបែន ខាងកើតប្រាសាទបាយ័ន។

រានទទួលទេវតា
រានទទួលទេវតា
រានទទួលទេវតា
រានទទួលទេវតា
រានទទួលទេវតា
រានទទួលទេវតា