អាស្រមព្រះអង្គចេក ព្រះអង្គចម និង យាយទេព បានក្លាយជាទីកន្លែង គោរពសក្ការបូជាយ៉ាងមុតមាំ របស់ ប្រជាជនខ្មែរ។ នៅពេលពួកគេមានអារម្មណ៍ថា មានបញ្ហាអ្វីមួយ កើតឡើងមិន ប្រក្រតី ចំពោះជីវភាពរស់នៅ បញ្ហាក្នុងការងារជាដើម គឺទាំងអ្នកមកពីចម្ងាយ និង អ្នក នៅក្នុង តំបន់នេះ ពួកគេតែងតែ ចំណាយ ពេលវេលា ដើម្បីមកបន់ស្រន់ សូមខមាទោស និងសូម ពរជ័យពីព្រះអង្គចេក ព្រះអង្គចម និង លោកយាយទេពនៅទីនេះជាញឹកញាប់។
ចឹងហើយប្រសិនបើអ្នកបានមកដល់ក្រុងសៀមរាបហើយនោះ កុំភ្លេចណាចូលបន់ស្រន់សុំសេចក្តីសុខ សុំពរសុំជ័យសេរីសួរស្តី សុខសុវត្ថិភាពតាមផ្លូវ កុំបីឃ្លាងឃ្លាតទាំងអស់គ្នាណា…