ទិដ្ឋភាពដ៏កម្រនេះ ត្រូវបានក្រុមការងារយើងផ្តិតយកដោយប្រើឧបករណ៍ Drone ថតពីលើអាកាសដើម្បីបានវីដេអូមួយដែលមើលទៅប្លែក! ហើយវាពិតជាអស្ចារ្យមែន ពេលដែលយើងមើលពីលើអាកាសទៅឃើញការប្រកួតប្រណាំងរទេះគោ-ក្របី នៅទីតាំង ក្នុងបរិវេណទីលានអង្គរខ្យុងយូ ទាំងមូលក្នុងងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ។
ក្នុងវីដេអូខាងក្រោមនេះច្បាស់ណាស់ វាបានបញ្ជាក់ថា ទោះបីមេឃក្តៅយ៉ាងណា ក៏នៅតែមាន បងប្អូនប្រជាពលរដ្ឋយើង ចាប់អារម្មណ៍ខ្លាំងចូលរួមទស្សនាយ៉ាងច្រើនកុះករសម្រាប់ថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សូមបញ្ជាក់ផងដែរថា ការប្រកួតប្រណាំងរទេះគោ-រទះក្របីនេះ គឺប្រព្រឹត្តទៅមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៧ ហើយការប្រកាសលទ្ធផលអ្នកឈ្នះ ហើយនឹងទទួលរង្វាន់គឺនៅថ្ងៃស្អែកនេះផងដែរ។
វីដេអូ