Russia គឺជាម្ចាស់ផ្ទះ World Cup 2018

0
750

សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ​2018 គឺត្រូវផ្តល់សិទ្ធិទៅប្រទេស រុស្សី ធ្វើជាម្ចាស់ផ្ទះ។ គួរបញ្ជាក់ នៅក្នុងការបោះឆ្នោតស្វែករកប្រទេសដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតបាល់ទាត់ ដល់ធំរបស់ពិភព គឺមានការចូលរួមពីប្រទេស Russia, Portugal/Spain, Belgium/Netherlands និងប្រទេស England។ សម្រាប់ការបោះឆ្នោតនេះ​ គឺប្រទេស Russia ទទួលបានសំលេងគ្រាំទ្រច្រើនជាង គេទាំង 2ដងតែម្តង។ សម្រាប់ World Cup ឆ្នាំ 2018 គឺជាលើកទី 21 ហើយ ក្នុងការបង្កើតអោយមាន ប្រតិការណ៏នេះ។ ហើយប្រតិការណ៏ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី 14 ខែមិថុនា ដល់ថ្ងៃទី15 ខែកក្កដា ឆ្នាំ 2018។

នៅក្នុងការប្រកួតនេះ គឺមានក្រុមបាល់ទាត់ 32ប្រទេស មកចូលរួម ដែលរួមបញ្ចូលទាំងម្ចាស់ផ្ទះផងដែរ។ សម្រាប់ការប្រកួតសរុមក្នុងប្រតិការណ៏ World Cup 2018 គឺមានរហូតដល់ 64 ប្រកួត។ ចំពោះម្ចាស់ផ្ទះ Russia បានរៀបចំពហុកីឡដ្ឋានចំនួន 12 សម្រាប់ទទួលការប្រកួតទាំងអស់។