អ៊ែមម្ល៉េះ! កាហ្វេត្រជាក់ប៉ុន្តែអត់ដាក់ទឹកកកតម្លៃតែ៣ដុល្លារជាងតែប៉ុណ្ណោះ

Starbucks

0
1295

Starbucks បានប្រកាសអំពី​ការ​ដាក់​ឱ្យ​ដំណើរការ​ Nitro Cold Brew នៅសាខា​បឹងកេងកង របស់ខ្លួននៅប្រទេសកម្ពុជាចាំពីថ្ងៃនេះទៅ ​វានាំ​មក​នូវបទពិសោធន៍​កាហ្វេ ត្រជាក់ ដ៏អស្ចារ្យ​ថ្មីមួយសំរាប់​អតិថិជន។​ Starbucks  Starbucks

Nitro Cold Brew Starbucks ណែនាំ​ជំរើស Cold Brew ថ្មីដែល​មាន​បញ្ចូល Nitrogenជាមួយនិងបច្ចេកទេស​ថ្មីក្នុងការបង្កើត ជាលក្ខណៈស្រទន់ ​និង ក្រែមដ៏អស្ចារ្យ​អមដោយរសជាតិស្រទន់ហើយបញ្ចប់នឹង​​ក្លិន​ដ៏ពិសេស។ Nitro Cold Brew មានជាតិ​ត្រជាក់ និង​ឆ្ងាញ់​ពេល​យក​ចេញ​ពិីម៉ាស៊ីន​​ភ្លាមៗ​ ដូច្នេះ​វាអាចទទួលទាន​បាន​ដោយ​មិន​ត្រូវ​ការ​ទឹក​កក មិន​សូវមានជាតិ​ផ្អែម​ ដើម្បីបន្លិចរសជាតិ​កាហ្វេ​ដែល​ផ្តល់​ពី ដំណើរ​ការ​ផលិត​បែប​ត្រជាក់នៅក្នុងការឆុងកាហ្វេ​។ តាំង​ពី​សម្ពោធជា​លើក​ដំបូង​ក្នុងខែឧសភា ឆ្នាំ​ ២០១៦ Nitro Cold Brew គឺ​ភេសជ្ជៈ​មួយដែល​មាន​ភាពល្បី​ជាង​គេនៅឯបន្ទប់ពិសោធន៍ Starbucks Reserve® Roastery នៅ​ក្នុង​រដ្ឋ seatle ។

Starbucks

Starbucks

ហាងកាហ្វេ Starbucks តែងតែ យកចិត្ត ទុកដាក់ក្នុងការស្វែងរកនូវការច្នៃប្រឌិតពិសេសរបស់រស​ជាតិ​កាហ្វេ។ Nitro Cold Brew  ត្រូវបានបង្កើតឡើងដោយមាន គោល បំណង ផ្លាស់ប្តូររការ​គិត​របស់​អតិថិជនអំពីរបៀប​នៃការ​ផ្តល់កាហ្វេត្រជាក់។នៅ​ក្នុង​ប្រទេស កម្ពុជា   Nitro Cold Brew ត្រូវ​បាន​បង្កើន​ជាពិសេសនៅ​ Starbucks Reserve™ Coffee Experience Bar នៅ​ឯសាខាបង្គោលក្នុង​សង្កាត់បឹងកេងកង ។ ធ្វើ​ឡើង​ដោយកាហ្វេ​កម្រ គ្រាប់​កាហ្វេ​តូចៗ ​និង​ដាក់បម្រើជូន​​អតិថិជន ដោយផ្ទាល់ ដៃដោយ អ្នក​ជំនាញ​ខាង​ឆុង​កាហ្វេ Coffee Master ដែល​ពាក់​អៀម​ពណ៌ខ្មៅ។ ​ការប្រើប្រាស់ពេល វេលា​ ការយកចិត្តទុកដាក់ និងការ​ស្រលាញ់កាហ្វេនឹងត្រូវបាន​បញ្ចូល​នៅក្នុងដំណើរ របៀបឆុង ភេសជ្ជៈកាហ្វេដើម្បីបង្កើត​លទ្ធផល​ដែលកាន់តែប្រសើរឡើង​ ព្រមទាំងនឹងធ្វើឱ្យអ្នកចូល​ចិត្តកាហ្វេនៅក្នុង​ប្រទេសកម្ពុជា​មានការភ្ញាក់ផ្អើល។

Starbucks

  •  ការចម្រាញ់ចេញដោយយឹតៗ: Starbucks® Nitro Cold Brew ជាលទ្ធផល​នៃ​ដំណើរ​នៃ​ចំណង់ចំណូល​ដ៏យូរ​មួយ​ពីគ្រាប់​កាហ្វេ Starbucks Reserve™ ដ៏​កម្រ និង​ ល្អ​បំផុត ដោយប្រើរយៈពេល​ ១០ ម៉ោងក្នុង​ការ​ចម្រាញ់ជាមូយ​នឹងបរិមាណតិចតួច ដែលត្រូវបាន​ធ្វើ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​អ្នក​ឆុងកាហ្វេដ៏ ជំនាញ​ជារៀង​រាល់​ថ្ងៃ។
  • ២ របៀប​នៃ​ការ​ចាក់​: អ្នក​ជំនាញឆុង​កាហ្វេ​របស់​យើង​ចាក់​​ Starbucks® Nitro Cold Brew​ ទៅក្នុង​កែវមួយ​ ដែលដាក់លើ​ថាសរាបស្មើរ​ ដែល​អ្នក​អាច​មើល​ឃើញ​ពីពពុះនៃ​ nitrogen វិល​ជុំវិញយ៉ាង​ស្អាត។​
  • មាន​ជាតិ​កាឡូរីតិច: កែវ Tall ​នៃ​  Starbucks® Nitro Cold Brew​ ផ្ទុក​៥កាឡូរីតែ​ប៉ុណ្ណោះ​ ដែល​អាច​បំ​ពេញ​នូវ​ចំណូល​ចិត្ត​នៃរសជាតិ​ក្រែម​ដ៏ឈ្ងុយឆ្ងាញ់​របស់​អ្នក​។​
  • មិនមានជាតិផ្អែម: Starbucks® Nitro Cold Brew  ត្រូវ​បាន​បម្រើដោយពុំដាក់ជាតិស្ករ ដើម្បីបន្លិច​ចេញនូវ​រសជាតិកាហ្វេចេញពីវិធីឆុងរបៀបត្រជាក់។​
  • វា​ស្រដៀងនឹងស្រាបៀរ ប៉ុន្តែ​មិន​ដូច​ទាំង​ស្រុង​ទេ: រូប​រាង​ និង​កំហាប់​នៃ Starbucks® Nitro Cold Brew  ត្រូវ​បាន​គេ​ប្រៀប​ធៀប​ជាមួយ​នឹង​ស្រា​បៀរ ។ ភ្ញៀវ​មួយ​ចំនួន​ឆ្ងល់​ថា​តើ​វា​មាន​ផ្ទុក​ជាតិ​គ្រឿងស្រវឹង​ដែរឬទេ? ទេ,  Nitro Cold Brew ត្រូវ​បាន​បម្រើ​ដោយ​ជាតិ​ផ្អែម​ធម្មជាតិ​បាន​ពីបំពង់​ស្រាប់​ ជាមួយ​នឹង​ពពុះ​ nitrogen ដែល​ធ្វើ​អោយ​មាន​រស់​ជាតិ​ក្រែម​ ខាប់​ឆ្ងាញ់​ជាប់​មាត់​ ។​

Starbucks

 

តោះ! អ្នកនិយមកាហ្វេដែលចង់សាកល្បងរសជាតិថ្មីប្លែកពី Nitro Cold Brew អាចមកសាខាហាងកាហ្វេ Starbucksនៅទីតាំងផ្ទះលេខ ១៤ ផ្លូវ ៥៧ និង ២៨៨ សង្កាត់បឹងកេងកង១ ឬលេខទូរស័ព្ទ ០១០ ៦១៧ ៩៧៣៕

ទីតាំង​ ៖ ផ្ទះលេខ ១៤ ផ្លូវ ៥៧ និង ២៨៨ សង្កាត់​ បឹងកេងកង១ ភ្នំ​ពេញ ប្រទេស​កម្ពុជា​

ចាប់​ផ្តើម​បើក ៖​      រៀង​រាល់​ ម៉ោង 6:៣០ ព្រឹក​ ដល់​ ១០:00 យប់

លេខ​ទំនាក់ទំនង៖      ០១០ ៦១៧ ៩៧៣