ប្រិយមិត្តមួយចំនួនតែងតែពិបាកក្នុងការស្វែងរករឿងទស្សនាតាម ជាពិសេសគឺរឿងខ្មែរនេះឯង។ ឥឡូវលែងពិបាកទៀតហើយ ជាមួយ JaiKonTV ប្រិយមិត្តអាចទស្សនាបាននូវរឿងដុំ ឬ រឿងភាគគ្រប់ប្រភេទក្នុងតំបន់អាស៊ី មិនត្រឹមតែប៉ុណ្ណោះនៅមានវីដេអូប្លែកៗខ្លីៗក្នុងស្រុកទៀតផង។
អ្នកតំណាង JaiKonTV លោក ឡៅ ហុងទ្រី (ហៅ Felix) បានបញ្ចេញមតិថា៖ “ មូលហេតុដែលបណ្ដាលឲ្យមាន JaiKonTV គឺដោយសារខ្ញុំបាទនិងក្រុមការងារមានគោលបំណងចង់ជួយគាំទ្រនិងជម្រុញឲ្យមានការច្នៃប្រឌិតក្នុងការបង្កើតថ្មី ចង់ទប់ស្កាត់ការថតចម្លង ចង់ឲ្យយុវវ័យខ្មែរគ្រប់ជំនាន់មានមោទភាពក្នុងសមិតផលមួយ ដែលត្រូវបានបង្កើតឡើងដើម្បីវិស័យកម្សាន្តក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀតនោះ JaiKonTV ក៏ជាកម្មវិធីទូរស័ព្ទមួយដែលផ្ដល់នូវភាពងាយស្រួលក្នុងការស្វែងរកនូវវីដេអូថ្មីៗ ជាពិសេសគឺវីដេអូក្នុងស្រុកប្លែកៗបែបOriginal” លោកក៏បានបន្ថែមទៀតថា “ យើងមានគោលបំណងចង់ពង្រីក JaiKonTV ទៅកាន់ប្រទេសជិតខាង ដើម្បីចែករំលែកពីស្នាដៃថ្មីៗរបស់អ្នកបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យវិស័យកម្សាន្តក្នុងប្រទេសឈានទៅដល់វេទិការអន្តរជាតិ។ ” ជាមួយគ្នានោះផងដែរ JaiKonTV ក៏បានបង្ហើបទៅកាន់សាធារណៈអំពីការសហការរវាង JaiKonTV ជាមួយនឹង Smart, PNN TV ដែលនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ផងដែរថា JaiKonTV គឺជាកម្មវិធីទូរស័ព្ទស្របច្បាប់ដំបូងបង្អស់ក្នុងប្រទេសកម្ពុជាក្នុងការទស្សនាវីដេអូ ដែលបង្កើតឡើងដើម្បីជម្រុញ វិស័យភាពយន្តនិងការផលិតក្នុងស្រុកឲ្យមានការរីកចម្រើន។ បន្ទាប់ពី JaiKonTV បានដាក់ឲ្យប្រើរយៈពេល២ខែមក គឺមានអ្នកទាញយកនិងប្រើប្រាស់រហូតដល់៥ម៉ឺនជាង(50,000+)។
JaiKonTV ផ្ដល់ជូននូវការចុះឈ្មោះជាពីប្រភេទ គឺ ចុះឈ្មោះប្រចាំសប្តាហ៍មានតម្លៃ ៤០០០រៀល ($0.99) និងចុះឈ្មោះប្រចាំខែមានតម្លៃ ១២០០០រៀល ($2.99)។ ការចុះឈ្មោះទាំងអស់នេះនឹងអាចធ្វើការទូទាត់បានតាមរយៈ Smart Luy, Pi Pay, Pay&Go និងប្រព័ន្ធទូទាត់លុយផ្សេងៗទៀត។ អ្វីដែលពិសេសទៅទៀតនោះ JaiKonTV ក៏បានបន្ថែមទៀតថា នឹងមានខ្សែភាពយន្ត រឿងភាគ ឬវីដេអូថ្មីៗសម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីជារៀងរាល់សប្ដាហ៏។
គោលបំណងក្នុងការបង្កើតកម្មវិធីនេះឡើង គឺដើម្បីនាំយកវីដេអូនិងភាពយន្តជាច្រើនមកជូនប្រជាជនកម្ពុជា ដោយរួមមានផលិតកម្មធំៗនិងល្បីៗទាំងក្នុងនិងក្រៅស្រុកជាច្រើនដូចជា Kongchak Pictures, Red Pictures, ព្រហ្មចក្រ, មហាហង្ស, ពូព្រហ្ម, TVB(ហុងកុង), Media Corp(សាំងហ្គាពួរ), GDH(ប្រទេសថៃ), Sanlih(តៃវ៉ាន់), Primework & Kidsmith (ម៉ាឡេស៊ី) និង iMBC(កូរ៉េ)។
ភាពយន្ត និង រឿងភាគទាំងនេះភាគច្រើននិយាយជាភាសាខ្មែរ ឬមាន Subtitle ជាភាសាខ្មែរនិងអង់គ្លេស។ លើសពីនេះទៀត JaiKonTV ក៏បានប្រមូលផ្ដុំវីដេអូក្នុងស្រុក បែបកំប្លែង រឿងខ្លី និងវីដេអូទាក់ទងនឹងការអប់រំផ្សេងៗជាច្រើនទៀត។ កម្មវិធីនេះក៏ផ្ដល់ឱកាសដល់អ្នកផលិតឬអ្នកបង្កើតថ្មីក្នុងស្រុកទាំងអស់មានឱកាស ដាក់បញ្ចូលនិងបង្ហាញវីដេអូរបស់ខ្លួនទៅកាន់ប្រិយមិត្តទូទាំងប្រទេស។ (អានបន្ថែម: http://bit.ly/channelownerinfo)