Starbucks បានប្រកាសអំពីការដាក់ឱ្យដំណើរការ Nitro Cold Brew នៅសាខាបឹងកេងកង របស់ខ្លួននៅប្រទេសកម្ពុជាចាំពីថ្ងៃនេះទៅ វានាំមកនូវបទពិសោធន៍កាហ្វេ ត្រជាក់ ដ៏អស្ចារ្យថ្មីមួយសំរាប់អតិថិជន។
Nitro Cold Brew Starbucks ណែនាំជំរើស Cold Brew ថ្មីដែលមានបញ្ចូល Nitrogenជាមួយនិងបច្ចេកទេសថ្មីក្នុងការបង្កើត ជាលក្ខណៈស្រទន់ និង ក្រែមដ៏អស្ចារ្យអមដោយរសជាតិស្រទន់ហើយបញ្ចប់នឹងក្លិនដ៏ពិសេស។ Nitro Cold Brew មានជាតិត្រជាក់ និងឆ្ងាញ់ពេលយកចេញពិីម៉ាស៊ីនភ្លាមៗ ដូច្នេះវាអាចទទួលទានបានដោយមិនត្រូវការទឹកកក មិនសូវមានជាតិផ្អែម ដើម្បីបន្លិចរសជាតិកាហ្វេដែលផ្តល់ពី ដំណើរការផលិតបែបត្រជាក់នៅក្នុងការឆុងកាហ្វេ។ តាំងពីសម្ពោធជាលើកដំបូងក្នុងខែឧសភា ឆ្នាំ ២០១៦ Nitro Cold Brew គឺភេសជ្ជៈមួយដែលមានភាពល្បីជាងគេនៅឯបន្ទប់ពិសោធន៍ Starbucks Reserve® Roastery នៅក្នុងរដ្ឋ seatle ។
ហាងកាហ្វេ Starbucks តែងតែ យកចិត្ត ទុកដាក់ក្នុងការស្វែងរកនូវការច្នៃប្រឌិតពិសេសរបស់រសជាតិកាហ្វេ។ Nitro Cold Brew ត្រូវបានបង្កើតឡើងដោយមាន គោល បំណង ផ្លាស់ប្តូររការគិតរបស់អតិថិជនអំពីរបៀបនៃការផ្តល់កាហ្វេត្រជាក់។នៅក្នុងប្រទេស កម្ពុជា Nitro Cold Brew ត្រូវបានបង្កើនជាពិសេសនៅ Starbucks Reserve™ Coffee Experience Bar នៅឯសាខាបង្គោលក្នុងសង្កាត់បឹងកេងកង ។ ធ្វើឡើងដោយកាហ្វេកម្រ គ្រាប់កាហ្វេតូចៗ និងដាក់បម្រើជូនអតិថិជន ដោយផ្ទាល់ ដៃដោយ អ្នកជំនាញខាងឆុងកាហ្វេ Coffee Master ដែលពាក់អៀមពណ៌ខ្មៅ។ ការប្រើប្រាស់ពេល វេលា ការយកចិត្តទុកដាក់ និងការស្រលាញ់កាហ្វេនឹងត្រូវបានបញ្ចូលនៅក្នុងដំណើរ របៀបឆុង ភេសជ្ជៈកាហ្វេដើម្បីបង្កើតលទ្ធផលដែលកាន់តែប្រសើរឡើង ព្រមទាំងនឹងធ្វើឱ្យអ្នកចូលចិត្តកាហ្វេនៅក្នុងប្រទេសកម្ពុជាមានការភ្ញាក់ផ្អើល។
- ការចម្រាញ់ចេញដោយយឹតៗ: Starbucks® Nitro Cold Brew ជាលទ្ធផលនៃដំណើរនៃចំណង់ចំណូលដ៏យូរមួយពីគ្រាប់កាហ្វេ Starbucks Reserve™ ដ៏កម្រ និង ល្អបំផុត ដោយប្រើរយៈពេល ១០ ម៉ោងក្នុងការចម្រាញ់ជាមូយនឹងបរិមាណតិចតួច ដែលត្រូវបានធ្វើដោយការយកចិត្តទុកដាក់ពីអ្នកឆុងកាហ្វេដ៏ ជំនាញជារៀងរាល់ថ្ងៃ។
- ២ របៀបនៃការចាក់: អ្នកជំនាញឆុងកាហ្វេរបស់យើងចាក់ Starbucks® Nitro Cold Brew ទៅក្នុងកែវមួយ ដែលដាក់លើថាសរាបស្មើរ ដែលអ្នកអាចមើលឃើញពីពពុះនៃ nitrogen វិលជុំវិញយ៉ាងស្អាត។
- មានជាតិកាឡូរីតិច: កែវ Tall នៃ Starbucks® Nitro Cold Brew ផ្ទុក៥កាឡូរីតែប៉ុណ្ណោះ ដែលអាចបំពេញនូវចំណូលចិត្តនៃរសជាតិក្រែមដ៏ឈ្ងុយឆ្ងាញ់របស់អ្នក។
- មិនមានជាតិផ្អែម: Starbucks® Nitro Cold Brew ត្រូវបានបម្រើដោយពុំដាក់ជាតិស្ករ ដើម្បីបន្លិចចេញនូវរសជាតិកាហ្វេចេញពីវិធីឆុងរបៀបត្រជាក់។
- វាស្រដៀងនឹងស្រាបៀរ ប៉ុន្តែមិនដូចទាំងស្រុងទេ: រូបរាង និងកំហាប់នៃ Starbucks® Nitro Cold Brew ត្រូវបានគេប្រៀបធៀបជាមួយនឹងស្រាបៀរ ។ ភ្ញៀវមួយចំនួនឆ្ងល់ថាតើវាមានផ្ទុកជាតិគ្រឿងស្រវឹងដែរឬទេ? ទេ, Nitro Cold Brew ត្រូវបានបម្រើដោយជាតិផ្អែមធម្មជាតិបានពីបំពង់ស្រាប់ ជាមួយនឹងពពុះ nitrogen ដែលធ្វើអោយមានរស់ជាតិក្រែម ខាប់ឆ្ងាញ់ជាប់មាត់ ។
តោះ! អ្នកនិយមកាហ្វេដែលចង់សាកល្បងរសជាតិថ្មីប្លែកពី Nitro Cold Brew អាចមកសាខាហាងកាហ្វេ Starbucksនៅទីតាំងផ្ទះលេខ ១៤ ផ្លូវ ៥៧ និង ២៨៨ សង្កាត់បឹងកេងកង១ ឬលេខទូរស័ព្ទ ០១០ ៦១៧ ៩៧៣៕
ទីតាំង ៖ ផ្ទះលេខ ១៤ ផ្លូវ ៥៧ និង ២៨៨ សង្កាត់ បឹងកេងកង១ ភ្នំពេញ ប្រទេសកម្ពុជា
ចាប់ផ្តើមបើក ៖ រៀងរាល់ ម៉ោង 6:៣០ ព្រឹក ដល់ ១០:00 យប់
លេខទំនាក់ទំនង៖ ០១០ ៦១៧ ៩៧៣