តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា កីឡាករឆ្នើម Cristiano Ronaldo បាននាំក្រុមកាមេរ៉ាទៅថតដល់ផ្ទះរបស់ខ្លួន ដើម្បីឲ្យគ្រប់គ្នាបានឃើញស្បែកជើងបាល់ទាត់ថ្លៃជាច្រើនគូនៅក្នុងទូតាំងរបស់ខ្លួន ។
បន្ទាប់ពីជួយផ្សាយពាណិជ្ជកម្មឲ្យស្បែកជើងបាល់ទាត់ថ្មីរបស់ Nike ឈ្មោះថា Nike Mercurial “The Chapter5: Cut to Brilliance” កីឡាកររូបនេះ បានបង្ហាញពីទូដាក់ស្បែកជើងរបស់រូបគេ ដែលស្ថិតនៅក្នុងផ្ទះដ៏ធំស្កឹមស្កៃតម្លៃជាង៦លានដុល្លារ ។
ស្បែកជើងដែល Ronaldo ផ្សាយនោះ គឺបានដាក់លក់ដំបូងក្នុងហាងនៅថ្ងៃទី២៩ ខែមុននេះ ក្នុងតម្លៃ ៣៥៧ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយគូ ។
រចនាម៉ូដរបស់វាមានរាងគ្រាប់ពេជ្រនៅលើស្បែកជើង ជាមួយនឹងការដេរអំបោះជាច្រើនពណ៌ ជាប់ជាមួយនឹងឈ្មោះ CR7 និងថ្ងៃដែល Ronaldo ចូលលេងក្នុង Real Madrid ដំបូង ។
មូលហេតុដែល Ronaldo ទុកស្បែកជើងជាច្រើនគូក្នុងផ្ទះបែបនេះ គឺមកពីកាលពីតូច លោកស្រឡាញ់ស្បែកជើងបាល់ទាត់យ៉ាងខ្លាំង រហូតដល់ចាត់ទុកវាជាគ្រាប់ពេជ្រទៀតផង ៕