យី! មនុស្សពេញ​ហាង ក៏​គូ​ស្នេហ៍​នេះមិនខ្វល់

គូស្នេហ៍​ជនជាតិ​អង់គ្លេស​មួយគូ​អាច​ជាប់គុក ក្រោយ​ពី​រួមរ័ក​នៅ​កណ្តាល​ហាង​ភី​ហ្សា​មួយ​ក្នុង​ទីក្រុង​ស្កា​បូ​រ៉ូ រហូត​ក្លាយជា​រឿងអាស្រូវ​ក្នុង​បណ្តាញ​អីុ​ន​ធើ​រ​ណេ​ត ។ តុលាការ​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​២១ កញ្ញា និង​គ្រោង​កាត់ក្តី​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១៧ តុលា ២០១៧ ។

កាលពី​ថ្ងៃ​ទី​២១ កញ្ញា ២០១៧ នាង​ Damien Hirst និង​លោក ​Craig Smith ​ជា​គូស្នេហ៍​ជនជាតិ​អង់គ្លេស​ ត្រូវ​ឡើង​តុលាការក្រុង​ស្កា​បូ​រ៉ូ ​ពី​បទ​ប្រព្រឹត្ត​អំពើ​អនាចារ​នៅ​ក្នុង​ហាង​ Pizza​ មួយ​កណ្តាល​​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៧ ។


វី​ដេ​អូ​ឃ្លី​ប​របស់​ហាង​រយៈពេល​១៨​នាទី​បង្ហាញ​ថា នាង​ Hirst ​អាយុ​២៩​ឆ្នាំ និង​លោក​ Smith ​អាយុ​៣០​ឆ្នាំ​ បាន​រួមរ័ក​នៅ​ត្រង់​ផ្នែក​បញ្ជា​ម្ហូបអាហារ​ដោយ​មាន​បុគ្គលិក​ដើរ​ចេញចូល​ជា​ច្រើន ។ វី​ដេ​អូ​ឃ្លី​ប​នោះ​បាន​ប្រើ​ជា​តឹកតាង​ក្នុង​ការ​ពិចារណា​រឿង​ក្តី​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ។

តឹកតាង​នៅ​ក្នុង​ម៉ាស៊ីន​ថត​សុវត្ថិភាព​បង្ហាញ​ថា គូស្នេហ៍​ទាំង​២​បាន​បញ្ជា​ម្ហូប​រួម​ទាំង​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា ដោយ​នារី​បាន​ប្រើ​មាត់​ធ្វើ​អូ​រ៉ា​ល់​សិច​ឱ្យ​បុរស ក្រោយមក​ស្រុះស្រួល​គ្នា​រួមរ័ក​នៅ​បរិវេណ​នោះ ។

នាង​Hirst​បង្ហាញខ្លួន​ក្នុង​តុលាការ​ដោយ​មិន​ព្រម​ទទួលកំហុស ខណៈ​បុរស​ជា​គូស្នេហ៍​របស់​នាង​មិន​ចូលរួម​សវនាការ​ទេ ។ ការ​ពិចារណា​រឿង​ក្តី​បាន​ចំណាយពេល​ប្រហែល​៣០​នាទី ។ ការ​កាត់ក្តី​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១៧ តុលា ស្រប​ពេល​ដែល​បណ្តាញ​ផ្សព្វផ្សាយ ធំ​ៗ​របស់​អង់គ្លេស​រួម​មាន BBC , The Sun , Telegraph រួម​ទាំង​បណ្តាញ​ផ្សព្វផ្សាយ​ដទៃ​ទៀត​តាមដាន​លើ​រឿង​ក្តី​នេះ​យ៉ាង​ដិត​ដល់ ៕