រាជធានីភ្នំពេញ ៖ ខណៈលេចមុខជាថ្មីឡាយ លក្ខិណា ធ្វើរឿងមួយគួរឲ្យចាប់អារម្មណ៍ គឺបណ្តោយឱ្យលោកអ៊ែនឌី ថើបបែបស្នេហារោលរាល ។
អ្នកនាងឡាយ លក្ខិណា ជាតួអង្គឯកក្នុងបទចម្រៀងមួួយដោយទើបចាប់ដៃគូសម្ដែងជាមួយលោកអ៊ែនឌី កាលពីពេល ថ្មីៗកន្លងមក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មានការឲ្យដឹងថា «អ្នកនាងលក្ខិណា ព្រឺរោម ខ្ញាកៗតែម្ដង ពេលដែលត្រូវបុរសសាច់សខ្ចីលោកអ៊ែនឌី ឱបរឹតមិនចង់ដោះដៃចេញ និងថើបផែនថ្ពាល់ ដ៏មូលរលោងរបស់នាង ។ លោកអ៊ែនឌី បានថើបញក់ញីថ្ពាល់ និងចង្កាអ្នកនាងលក្ខិណា ។តារាជើងចាស់ឡាយ លក្ខិណា ហាក់បណ្ដោយឲ្យតារាចម្រៀងអ៊ែនឌី ថើបមួយអស់ដៃតែម្ដង ។
អ្នកដែលបានឃើញរូបភាពទាំងនោះសរសើរថា អ្នកនាងឡាយ លក្ខិណា នៅតែមានសម្រស់មិនចាញ់កាលពី១០ឆ្នាំមុនទេ ។
អតីតតារាល្បីឈ្មោះកាលពីអំឡុងឆ្នាំ១៩៩៥ អ្នកនាងឡាយ លក្ខិណា ដែលបោះបង់អាជីពសម្ដែង១២ឆ្នាំមកហើយនោះ ពេលនេះបានវិលត្រឡប់មករកអាជីពសិល្បៈវិញ តាមរយៈការលេចមុខក្នុងMV បទចម្រៀងរបស់អធិរាជសំឡេងមាសស៊ីន ស៊ីសាមុត បទ«ព្រែកឯងអស់សង្ឃឹម» ។ បទចម្រៀងនេះលោកអែ៊នឌី លើកយកមកធ្វើCover ឡើងវិញ ដោយរក្សាទំនុកច្រៀងដើមទាំងស្រុង គ្រាន់តែធ្វើភ្លេងថ្មី ដើម្បីឲ្យកាន់តែមានការចាប់អារម្មណ៍ថែមទៀត ។
អ្នកនាងឡាយ លក្ខិណា ធ្លាប់និយាយថា «នាងខ្ញុំវិលមកវិញគ្រាន់តែចង់ចូលរួមលើកស្ទួយសិល្បៈខ្មែរឱ្យមានការរីករាលដាលតទៅទៀតបន្ទាប់ពីឃើញ ក្មេងៗគ េពូកែៗ ហើយក្លាហានណាស់ ។ នាងខ្ញុំគ្មានគំនិតប្រកួតប្រជែងអ្វីនោះទេគ្រាន់តែចង់រក្សាស្នាដៃ កសាងអនុស្សាវរីយ៍ខ្លះទៀត និងចង់ចូលរួមសកម្មភាពសង្គមខ្លះជាមួយមិត្តសិល្បករផងដែរ» ៕