Friday, March 29, 2024
spot_img
More

    Latest Posts

    តារា​បង្ហាញ​ម៉ូ​ដ​ចុង​ក្រោយ​ដែលម្ចាស់​ទស្សនាវដ្តី ​Play boy​ ជ្រើសរើស​មុន​​ស្លាប់

    មុន​ការ​ស្លាប់​តែ​បន្តិច​របស់​លោកតា​Hugh Hefner​ម្ចាស់​ទស្សនាវដ្តី​Play boy គាត់​បាន​ជ្រើសរើស​នារី​វ័យក្មេង​ម្នាក់​ពី​ស៊ី​កា​ហ្គោ គឺ​នាង​ចេ​ស៊ី​កា វ៉​ល​(Jessica Wall)​ជា​តារា​បង្ហាញ​ម៉ូ​ដ​«Playmate of the Month»​ប្រចាំ​ខែកញ្ញា ២០១៧​។ ដូច្នេះ​ហើយ​នាង​ក្លាយជា​នារី​ចុង​ក្រោយ​ដែល​លោកតា​Hefner​ជ្រើសរើស​មុន​ពេល​គាត់​ស្លាប់ ។

    «Playmate of the Month» ឬ​តារា​បង្ហាញ​ម៉ូ​ដ​ប្រចាំ​របស់​ទស្សនាវដ្តី​«Playboy»​គឺជា​តំណែង​ដ៏​មាន​កិត្តិយស​របស់​តារា​បង្ហាញ​ម៉ូ​ដ​នៅ​ទំព័រ​មុខ​ទស្សនាវដ្តី​សហរដ្ឋអាមេរិក​មួយ​នេះ​។ កន្លង​មក​មាន​នារី ល្បី​ៗ​ថតរូប​ចុះ​ផ្សាយ​លើ​«Playboy» ។

    លោកតា​Hugh Hefner​អ្នក​បង្កើត​ទស្សនាវដ្តី​«Playboy» គឺជា​មនុស្ស​ដែល​ជ្រើសរើស​Playmate​ដោយ​ខ្លួនឯង ហើយ​តារា​បង្ហាញ​ម៉ូ​ដ​ដំបូង​គឺ​នាង​ម៉ា​រី​លី​ន ម៉ុ​ន​រ៉ូ ដែល​បាន​ជ្រើសរើស​ឱ្យ​ថត​ក្នុង​ទស្សនាវដ្តី​លើក​ដំបូង​នៅ​ក្នុង​ខែធ្នូ ១៩៥៣​។ បន្ទាប់​ពី​លោកតា​Hefner​ស្លាប់​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​២៨ កញ្ញា ធ្វើ​ឱ្យ​តារា​បង្ហាញ​ម៉ូ​ដ​Playmate​ប្រចាំ​ខែកញ្ញា ២០១៧ ក្លាយជា​មនុស្ស​ដែល​ទទួល​ការ​ជ្រើសរើស​ចុង​ក្រោយ​របស់​គាត់ ។

    នាង​Jessica Wall​មាន​ទំហំ​រូបរាង​៣៤-២៤-៣៥ ។ នាង​បាន​ទទួលស្គាល់​ថា​មាន​អារម្មណ៍​រំភើប​រីករាយ​បំផុត​នៅ​ក្នុង​ជីវិត​ដែល​បាន​ដើរ​តាម​គន្លង​ប្រវត្តិសាស្ត្រ​របស់​តា​រាហូ​លី​វូ​ដ​ដូច​ជា​នាង​ម៉ា​រី​លី​ន ម៉ុ​ន​រ៉ូ និង​ជា​មនុស្ស​ចុង​ក្រោយ​ដែល​លោកតា​Hefner​ជា​អ្នក​ជ្រើសរើស​ដោយផ្ទាល់ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.