Friday, March 29, 2024
spot_img
More

    Latest Posts

    ឡាយ ល​ក្ខិ​ណា ព្រឺរោម​ក្រោម​ចុង​ច្រមុះ​អ៊ែន​ឌី

    រាជធានី​ភ្នំពេញ ៖ ខណៈ​លេច​មុខជា​ថ្មី​ឡាយ ល​ក្ខិ​ណា ធ្វើ​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​បណ្តោយ​ឱ្យ​លោក​អ៊ែន​ឌី ថើប​បែប​ស្នេហា​រោលរាល ។

    អ្នក​នាង​ឡាយ ល​ក្ខិ​ណា ជា​តួអង្គ​ឯក​ក្នុង​បទ​ចម្រៀង​មួ​ួ​យ​ដោយ​ទើប​ចាប់​ដៃគូ​សម្ដែង​ជាមួយ​លោក​អ៊ែន​ឌី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ មាន​ការ​ឲ្យ​ដឹង​ថា «​អ្នក​នាង​ល​ក្ខិ​ណា ព្រឺរោម ខ្ញាក​ៗ​តែ​ម្ដង ពេល​ដែល​ត្រូវ​បុរស​សាច់​សខ្ចី​លោក​អ៊ែន​ឌី ឱបរឹត​មិន​ចង់​ដោះដៃ​ចេញ និង​ថើប​ផែន​ថ្ពាល់ ដ៏​មូល​រលោង​របស់​នាង ។ លោក​អ៊ែន​ឌី បាន​ថើប​ញក់ញី​ថ្ពាល់ និង​ចង្កា​អ្នក​នាង​ល​ក្ខិ​ណា ។​តារា​ជើង​ចាស់​ឡាយ ល​ក្ខិ​ណា ហាក់​បណ្ដោយ​ឲ្យ​តារាចម្រៀង​អ៊ែន​ឌី ថើប​មួយ​អស់ដៃ​តែ​ម្ដង ។

    អ្នក​ដែល​បានឃើញ​រូបភាព​ទាំងនោះ​សរសើរ​ថា អ្នក​នាង​ឡាយ ល​ក្ខិ​ណា នៅ​តែ​មាន​សម្រស់​មិន​ចាញ់​កាលពី​១០​ឆ្នាំ​មុន​ទេ ។

    អតីត​តារា​ល្បីឈ្មោះ​កាលពី​អំឡុង​ឆ្នាំ​១៩៩៥ អ្នក​នាង​ឡាយ ល​ក្ខិ​ណា ដែល​បោះបង់​អាជីព​សម្ដែង​១២​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ​បាន​វិល​ត្រឡប់​មក​រក​អាជីព​សិល្បៈ​វិញ តាម​រយៈ​ការ​លេចមុខ​ក្នុង​MV បទ​ចម្រៀង​របស់​អធិរាជ​សំឡេង​មាស​ស៊ី​ន ស៊ី​សា​មុត បទ​«​ព្រែក​ឯង​អស់សង្ឃឹម​» ។ បទ​ចម្រៀង​នេះ​លោក​អែ​៊​ន​ឌី លើកយក​មក​ធ្វើ​Cover ឡើង​វិញ ដោយ​រក្សា​ទំនុកច្រៀង​ដើម​ទាំងស្រុង គ្រាន់តែ​ធ្វើ​ភ្លេង​ថ្មី ដើម្បី​ឲ្យ​កាន់តែ​មានការ​ចាប់អារម្មណ៍​ថែម​ទៀត ។

    អ្នក​នាង​ឡាយ ល​ក្ខិ​ណា ធ្លាប់​និយាយ​ថា «​នាង​ខ្ញុំ​វិល​មក​វិញ​គ្រាន់តែ​ចង់​ចូលរួម​លើក​ស្ទួយ​សិល្បៈ​ខ្មែរ​ឱ្យ​មានការ​រីក​រាលដាល​តទៅ​ទៀត​បន្ទាប់​ពី​ឃើញ ក្មេង​ៗ​គ េ​ពូកែ​ៗ ហើយ​ក្លាហាន​ណាស់ ។ នាង​ខ្ញុំ​គ្មាន​គំនិត​ប្រកួតប្រជែង​អ្វី​នោះ​ទេ​គ្រាន់តែ​ចង់​រក្សា​ស្នាដៃ កសាង​អនុស្សាវរីយ៍​ខ្លះ​ទៀត និង​ចង់​ចូលរួម​សកម្មភាព​សង្គម​ខ្លះ​ជាមួយ​មិត្ត​សិល្បករ​ផង​ដែរ​» ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.