មុនការស្លាប់តែបន្តិចរបស់លោកតាHugh Hefnerម្ចាស់ទស្សនាវដ្តីPlay boy គាត់បានជ្រើសរើសនារីវ័យក្មេងម្នាក់ពីស៊ីកាហ្គោ គឺនាងចេស៊ីកា វ៉ល(Jessica Wall)ជាតារាបង្ហាញម៉ូដ«Playmate of the Month»ប្រចាំខែកញ្ញា ២០១៧។ ដូច្នេះហើយនាងក្លាយជានារីចុងក្រោយដែលលោកតាHefnerជ្រើសរើសមុនពេលគាត់ស្លាប់ ។
«Playmate of the Month» ឬតារាបង្ហាញម៉ូដប្រចាំរបស់ទស្សនាវដ្តី«Playboy»គឺជាតំណែងដ៏មានកិត្តិយសរបស់តារាបង្ហាញម៉ូដនៅទំព័រមុខទស្សនាវដ្តីសហរដ្ឋអាមេរិកមួយនេះ។ កន្លងមកមាននារី ល្បីៗថតរូបចុះផ្សាយលើ«Playboy» ។
លោកតាHugh Hefnerអ្នកបង្កើតទស្សនាវដ្តី«Playboy» គឺជាមនុស្សដែលជ្រើសរើសPlaymateដោយខ្លួនឯង ហើយតារាបង្ហាញម៉ូដដំបូងគឺនាងម៉ារីលីន ម៉ុនរ៉ូ ដែលបានជ្រើសរើសឱ្យថតក្នុងទស្សនាវដ្តីលើកដំបូងនៅក្នុងខែធ្នូ ១៩៥៣។ បន្ទាប់ពីលោកតាHefnerស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី២៨ កញ្ញា ធ្វើឱ្យតារាបង្ហាញម៉ូដPlaymateប្រចាំខែកញ្ញា ២០១៧ ក្លាយជាមនុស្សដែលទទួលការជ្រើសរើសចុងក្រោយរបស់គាត់ ។
នាងJessica Wallមានទំហំរូបរាង៣៤-២៤-៣៥ ។ នាងបានទទួលស្គាល់ថាមានអារម្មណ៍រំភើបរីករាយបំផុតនៅក្នុងជីវិតដែលបានដើរតាមគន្លងប្រវត្តិសាស្ត្ររបស់តារាហូលីវូដដូចជានាងម៉ារីលីន ម៉ុនរ៉ូ និងជាមនុស្សចុងក្រោយដែលលោកតាHefnerជាអ្នកជ្រើសរើសដោយផ្ទាល់ ៕