អាហារពេលព្រឹក គឺពិតជាអាហារ ដែលមានសារៈសំខាន់ខ្លាំងណាស់ ការញាុំអាហារពេលព្រឹកធ្វើអោយយើងមានថាមពលពេញមួយថ្ងៃ ហើយជារៀងរាល់ថ្ងៃយើងសង្កេតឃើញថាប្រជាជនខ្មែរយើង តែងតែស្វែងរកន្លែងស្រស់ស្រូបអារពេលព្រឹកមុននិងចេញទៅធ្វើការងារ ឬចេញទៅប្រកបរបរផ្សេងៗ ដូចនេះដែរ យើងសូមណែនាំហាងអាហារពេលព្រឹក ៥កន្លែងនេះ ។
១.ហាង បាយអូនអ៊ូក
យុវវ័យចូលចិត្តញ៉ាំ បាយអូនអ៊ូក ណាស់ព្រោះតែបាយនេះមានរសជាតិឆ្ងាញ់ មានអនាម័យ និងជាពិសេសនោះគឺ ងាយស្រួលមែនទែន សម្រាប់សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុន ឬអ្នកដែលមមាញឹកនឹងការងារខ្លាំង មិនមានពេលមកហាងផ្ទាល់នោះ ប្រាកដណាស់ថាពួកគេពេញចិត្តស្តូកមិនខាន ព្រោះតែប្រអប់ច្រកបាយអូនអ៊ូក ស្អាត និងខុសពីប្រអប់បាយធម្មតាច្រើន ដូចជាដប់ដាក់ទឹកជ្រលក់ ក៏ប្លែកឆ្ងាញ់ និយាយទៅ អ៊ែមហ្មង។
ហាង បាយអូនអ៊ូក
ទូរស័ព្ទ៖ 010 27 85 95 | 095 27 85 95
ទីតាំង៖ ផ្លូវ ៣៦០ (ផ្លូវឡានទឹក) ផ្ទះ៨១C បឹងកេងកង៣ ខណ្ឌចំការមន
សេវាកម្ម៖ ដឹកជញ្ជូនដល់ទីកន្លែង
បើកលក់៖ 7ព្រឹក _ 10យប់ (បាយម៉ោង ៧ព្រឹក ដល់ម៉ោង ២រសៀល)
វីដេអូ
២. បាយមាន់ហៃណាំកំពត ផ្សារទួលគោក
លោកអ្នកភាគច្រើនគាត់ចូលចិត្តញ៉ាំបាយមាន់ហៃណាំ ព្រោះហាងនេះល្បីខ្លាំងទៅលើបាយប្រភេទពណ៌នេះ មានក្លិនឈ្ងុយ បន្ថែមដោយសាច់មាន់ស្ងោរ ហើយមាន់ស្រែទៀតនោះកាន់តែធ្វើអោយរសជាតិអ៊ែមហ្មង។
ទូរស័ព្ទទំនាក់ទំនង៖ 016 630 889 | 088 666 43 66
ទីតាំងស្ថិតនៅ៖ តាមបណ្តោយផ្លូវលេខ 582 ផ្ទះលេខ ២១ ខាងជើងផ្សារទួលគោក
វីដេអូ
៣. ហាង ស៊ុបទាត្រកួនពិសេស ទួលគោក
មិនថាខ្ញុំអ្នកសរសេរ ឬក៏អ្នកអានទេ អោយតែឃើញបាយហ៊ុយៗព្រឹកព្រលឹមចេញពីឆ្នាំង ហើយថែមក្លិនឈ្ងុយចេញពីងៀតគោ អាំងភ្លាមៗហ៊ុយៗទៀតនោះដឹងតែក្រពះបញ្ជាប្រាប់ថា ឃ្លានមិនខាន។
ហាង ស៊ុបទាត្រកួនពិសេស ទួលគោក
ទូរស័ព្ទ៖ 012 54 25 62 | 096 499 58 98
ទីតាំង៖ ស្ថិតនៅ ទល់មុខកងរាជអាវុធហត្ថទួលគោក #10 ផ្លូវ289 សង្កាត់បឹងកក1 ខណ្ឌទួលគោក រាជធានីភ្នំពេញ
វីដេអូ
៤. ហាង កាហ្វេដី
បាយសចំហ៊ុយចេញជាពណ៌លឿង ដោយទឹកល្មៀតដែលធ្វើដោយដៃផ្ទាល់របស់ចុងភៅដ៏ចំណាន់ ប្រចាំហាងកាហ្វេដី ចំហ៊ុយលាយគ្រឿងផ្សំជាច្រើនមុខ ដើម្បីបង្កើតបានជាបាយចំហ៊ុយដែលមានរសជាតិឈ្ងុយ ឆ្ងាញ់ផ្គាប់ចិត្តអ្នកញ៉ាំ មិនអោយជិនណាយ។
ភោជនីយដ្ឋាន៖ កាហ្វេ ដី
តម្លៃ៖ 3.50$ ក្នុង១ឡាំងសឹង
ទូរស័ព្ទ៖ 077 859 959 | 015 859 959
ទីតាំង៖ ផ្ទះលេខ20 ផ្លូវ 590 ( ម្តុំទួលគោក ក្រោយភូមិគ្រឹះ ឯកឧត្តម ទៀ បាញ់ )
វីដេអូ
៥. ហាង បាយអង្គអេង
បាយស្រូបអង្គអេងដ៏ល្បីឈ្មោះ លក់ជាង៣០ឆ្នាំមកហើយ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៤៣ កែងនឹងផ្លូវ ៣០០ ជាប់នឹងផ្លាកសាលាបឋមសិក្សាព្រះអង្គអេង យើងតែងឃើញមានអ្នកអង្គុយញ៉ាំយ៉ាងច្រើនរៀងរាល់ព្រឹក សឹងតែរកកន្លែងអង្គុយគ្មានពេលខ្លះ ស្របនឹងអ្នកលក់ជាច្រើនអ្នកញាប់ដៃញាប់ជើង ទទួលភ្ញៀវសួរថា “បងៗ ញ៉ាំបាយសាច់អីដែរ” ។
វីដេអូ