Tuesday, November 26, 2024
spot_img
More

    Latest Posts

    មេធាវី​របស់​នី មុន្នីនាថ ថា បើ​ឈ្នះក្តី​នឹង​ប្តឹង​បក​វិញ

    រាជធានី​ភ្នំពេញ ៖ លោក​រ៉ូ ប៊ី​ន​ណៃ ជា​មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា​នី មុនីនាថ លើ​បណ្ដឹង​ឆបោក​ពី​អតីត​គូ​ដណ្ដឹង​លោក​អ៊ឹង សូ​ឡា​ង រំពឹង​ថា កូនក្ដី​របស់​លោក​នឹង​ឈ្នះក្ដី ។ តុលា​ការ​កោះហៅ​នី មុន្នីនាថ ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ២០១៧ ។

    លោក​មេធាវី​អះអាង​ដូច្នេះ ដោយសារ​លោក​មាន​ភស្តុ​តាង​គ្រប់គ្រាន់​អាច​បញ្ជាក់​បាន​ថា កូនក្ដី​ខ្លួន​មិន​បាន​ឆបោក​ដូច​ការ​ចោទប្រកាន់​ពី​អតីត​គូ​ដណ្ដឹង​របស់​នាង​លោក​អ៊ឹង សូ​ឡា​ង នោះ​ទេ​។ មេធា​រី​អះអាង​ថា​«​កូនក្ដី​របស់ខ្ញុំ​មាន​តែ​រង​ភាព​អាម៉ាស់ និង​ក្លាយជា​មេម៉ាយ​​ខាន់ស្លា​ទៅ​វិញ​ចំពោះ​បណ្ដឹង​នេះ ព្រោះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​សង្គម »​។

    ចំពោះ​ពាក្យបណ្ដឹង​ពី​លោក​អ៊ឹ​ង សូ​ឡា​ង ដែល​ប្ដឹង​ទាមទារ​សំណង​ពី​កូនក្ដី​របស់​លោក​រហូត​ដល់​១២​ម៉ឺន​ដុល្លារ​នោះ លោក​មេធាវី​ថា​គឺជា​រឿង​មួយ​មិន​អាច​ទៅ​រួច ។ លោក​មេធាវី​​រ៉ូ ប៊ី​ន​ណៃ ទទួលស្គាល់​ថា​រយៈពេល​៤​ឆ្នាំ​ក្នុង​នាម​ជា​គូ​ដណ្ដឹង​ពិតជា​មានការ​ផ្ដល់​ឱ្យ​គ្នា​តិចតួច​រឿង​លុយកាក់ តែ​មិន​ដល់​ថ្នាក់​ជាង​១២​ម៉ឺន​ដុល្លារ​ដូច​ការ​ចោទ និង​ដាក់​ពាក្យ​ប្ដឹង​ទេ ។ លោក​មាន​ជំនឿ​លើ​តុលាការ​ថា​នឹង​ផ្ដល់​យុត្តិធម៌​ជូន​កូនក្ដី​របស់​ខ្លួន ហើយ​​ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​កូនក្ដី​លោក​ឈ្នះ​ពិតមែន លោក​នឹង​ប្ដឹង​បក​ទៅ​កាន់​អតីត​គូ​ដណ្ដឹង​នាង​វិញ​ពី​បទ​ធ្វើ​ឱ្យ​ប៉ះពាល់ និង​ខូច​កេរ្តិ៍ឈ្មោះ​កូនក្ដី​របស់​ខ្លួន ។

    កញ្ញា​នី មុន្នីនាថ ត្រូវ​ចៅក្រម​ឈ្មោះ​អ៊ុ​ក សុ​វ​ណ្ណា​រិ​ទ្ធ ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ លើ​ករណី​ប្តឹង​ពី​អតីត​គូ​ដណ្តឹង​លោក អ៊ឹ​ង សូ​ឡា​ង ។ លោក​អ៊ឹ​ង សូ​ឡា​ង បាន​ប្តឹង​ទាមទារ​សំណង​សរុប​ចំនួន​១២​ម៉ឺន​ដុល្លារ ពី​កញ្ញា​នី មុន្នីនាថ ក្នុង​នោះ​លោក​បាន​ទាមទារ​ឲ្យ​នី មុន្នីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ ៕


    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.