រំសាយ Sad ត្រឹម២ដុល្លារ មិនទៅចាញ់ Cocktails ២០ដុល្លារម៉ាន ម៉ាអ៊ែមដែរហ្នឹង!

ហាង MOB Night Street's Cocktail

0
1598

កាន់តែអ៊ែម ហើយសម្រាប់លោកអ្នកដែលកំពុងស្វែងរកកន្លែងលំហែខួរក្បាល បន្ធូរអារម្មណ៍ កាត់ភាពស្មុកស្មាញ បន្ទាប់ពីមមាញឹកជាមួយការងារ ឬជីវិតរស់នៅប្រចាំថ្ងៃហើយមែនអត់? ដូច្នេះសូមណែនាំ Cocktails មួយកន្លែងដែលស្ថិននៅទីប្រជុំជនមួយដែលសំបូរទៅដោយមនុស្សម្នាជាច្រើន លោកអ្នកក៏ស្គាល់ហើយដែរនោះ គឺសួនវត្តបុទុម។

MOB Night Street's Cocktail
MOB Night Street’s Cocktail
MOB Night Street's Cocktail
MOB Night Street’s Cocktail

ទីតាំងស្រាក្រឡុកនេះ គឺចាប់បើកដំណើរការ លក់ប្រភេទCocktailsមុនគេនៅសួនវត្តបុទុម ឈ្មោះថា MOB Night Street’s Cocktail ដែលលោកអ្នកមានត្រឹមតែ2$ក៏អាចញាុំប្រភេទស្រាក្រឡុកនេះបានដែរ ហើយរសជាតិ និងថ្វីដៃនៃការក្រឡុកមិនចាញ់នៅតាមហាងធំៗដែលមានតម្លៃថ្លៃប៉ុន្មានទេ! ព្រោះតែម្ចាស់ហាងរូបសង្ហាទាំងនេះមានបទពិសោធន៍ច្រើនឆ្នាំក្នុងការក្រឡុកស្រា បើប្រៀបធៀបជាមួយហាងCocktailsផ្សេងៗ មានតម្លៃធូរថ្លៃជាងឆ្ងាយណាស់ ហើយគឺកាត់Sadបានដូចគ្នាហ្នឹង!

MOB Night Street's Cocktail
MOB Night Street’s Cocktail
MOB Night Street's Cocktail
MOB Night Street’s Cocktail
MOB Night Street's Cocktail
MOB Night Street’s Cocktail

កាន់តែអ៊ែម មួយកំរិតទៀតនោះគឺ ហាងនេះមានជា ប្រភេទស្រាក្រឡុក គឺមានស្រាក្រឡុកជាច្រើនប្រភេទ ច្រើនរសជាតិ និងមានរសជាតិឆ្ងាញ់ ថែមទាំងមានមុខម្ហូបដូចជា៖ ចាខ្វៃ សៀវម៉ៃគោក សៀវម៉ៃទឹក ជើងមាន់ខផងដែរ។ អូ!ភ្លេចប្រាប់បើមានគម្រោងទៅញាុំនៅទីនោះ សូមមើលយីហោផងណា MOB Night Street’s Cocktail ចាប់បើកលក់៦ល្ងាច ដល់ម៉ោង១យប់ គឺនៅជាប់សួនកុមារបុទុមវត្តីផ្ទាល់តែម្តង! ហើយសូមពិសារដោយការទទួលខុសត្រូវផង។

MOB Night Street's Cocktail
MOB Night Street’s Cocktail
MOB Night Street's Cocktail
MOB Night Street’s Cocktail

ហាង MOB Night Street’s Cocktail
ទូរស័ព្ទ៖​ 098 48 48 03 / 086 24 20 84
ទីតាំង៖ សួនច្បារវត្តបុទុម

វីដេអូ