ប្លែកហា៎! ម្ជូរContainer ទំនងម្លឹងៗ ទ្រាំម៉េចបាន!

ហាង ម្ជូរ Container

0
4192

អូយ៎ គ្រាន់តែឃើញរូបម្ជូរ អ្នកសរសេរក៏ស្រក់ទឹកមាត់ ទប់អារម្មណ៍ទ្រាំមិនចង់បានដែរ ចង់ទៅញ៉ាំភ្លាម! ពិតជាមិនសរសើរមិនបានមែន ពិតជាមានគំនិតច្នៃប្លែកហា៎ ដាក់លក់ម្ជូរក្នុងកុងទីន័រហ្មង! មានកន្លែងអង្គុយស្អាត អ្វីដែលធ្វើអោយអ្នកទាំងអស់គ្នាកូរពោះ និងស្រក់ទឹកមាត់នោះគឺម្ជូរ ព្រោះអីវាទំនងពេក ហើយចង់ដឹងអត់ថានៅណា?

ម្ជូរកុងទីន័រ
ម្ជូរកុងទីន័រ
ម្ជូរកុងទីន័រ
ម្ជូរកុងទីន័រ

ហាង ម្ជូរContainer នេះគឺមានទីតាំងងាយស្រួលរកណាស់ គឺនៅទល់មុខនៅសាលាភូមិន្ទភ្នំពេញ លោកអ្នកជិះកាត់ឃើញទូរកុងទីន័រមួយនៅជាប់ហាង មីហឹរ កូរ៉េ៧កំរិតតែម្តង។​​ ដូចដែលលោកអ្នកបានដឹងហើយថាម្ជូរគឺពេញនិយមខ្លាំងណាស់ មិនថាតែបងៗនារីទេ បុរសក៏ចឹងដែរ បើឃើញទំនងម្លឹងទៀតអោយទ្រាំម៉េចបានទៅ ហើយសូមប្រាប់ថាហាង ម្ជូរContainer មានលក់ម្ជូរច្រើនណាស់គ្រប់មុខ មានទាំងប្រភេទត្រាំ មានទាំងស្រស់់ៗ ម្ជូរក្រឡុកគ្រប់មុខ ហើយការវេចខ្ចប់មានអនាម័យថែមទៀតផង។

ម្ជូរកុងទីន័រ
ម្ជូរកុងទីន័រ
ម្ជូរកុងទីន័រ
ម្ជូរកុងទីន័រ

ហើយអ្វីដែលជាសំខាន់ទៀតនោះគឺ គ្រឿងជ្រលក់ជាច្រើនរសជាតិ មានដូចជា៖ អំបិលកាពិ ទឹកប្រហុក ទឹកកាពិ អំបិលបង្គា អំបិលបុកម្ទេសថៃ និងមានជាច្រើនមុខផ្សេងទៀត ដែលច្នៃរូបមន្តពិសេសរបស់ម្ចាស់ហាងផ្ទាល់តែម្តង ដែលធ្វើអោយរសជាតិគ្រឿងជ្រលក់របស់គាត់ឆ្ងាញ់ប្លែកពេលដែលដាក់ចូលក្នុងមាត់។

ម្ជូរកុងទីន័រ
ម្ជូរកុងទីន័រ
ម្ជូរកុងទីន័រ
ម្ជូរកុងទីន័រ
ម្ជូរកុងទីន័រ
ម្ជូរកុងទីន័រ

ហាង ម្ជូរ Container
Tel: 081 800 000
ទីតាំង៖ ទល់មុខនឹងសាលាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជិតនឹងហាង Kimmo មីហឹរកូរ៉េ៧កំរិត

វីដេអូ