រីករាយជាថ្មី ជាមួយនឹងការជាវសំបុត្រកុនដោយប្រើប្រាស់កាតសមាជិកតាមគេហទំព័ររបស់រោងភាពយន្តលេជេន

Legend Cinemas

0
1073

ពត៌មានដ៏ពិសេសសម្រាប់លោកអ្នកដែលជាហេ្វនរបស់រោងភាពយន្តលេជេនដែលនឹងកំពុងប្រើប្រាស់នូវកាតសមាជិកលេជេន។ ការរង់ចាំរបស់លោកអ្នកបានមកដល់ហើយ ដោយសារមានការកែប្រែនៃគេហទំព័រយើងខ្ញុំដើម្បីអោយមានការប្រសើរជាងមុន ការជាវសំបុត្រអនឡាញ តាមរយៈកាតសមាជិកបានផ្អាកជាច្រើនខែ ប៉ុន្តែឥលូវនេះ យើងខ្ញុំចង់ប្រាប់ដំណឹងល្អថា យើងបានកែតម្រូវរួចរាល់អស់ហើយ! គឺពិសេសជាងមុន​ និង​មានភាពងាយស្រួលក្នុងការមើល ក៏ដូចជាការជាវសំបុត្រ ដោយលោកអ្នកពុំបាច់មកជាវផ្ទាល់រឺ តម្រង់ជួរទៀតនោះទេ!​ អាចធ្វើការជ្រើសរើសនូវជួរ ជាមួយនឹងកៅអីទៅតាមចំណង់ចំណូលចិត្តដែលចង់បាន។

សូមអភ័យទោសសម្រាប់ការពន្យារពេលអស់ជាច្រើនខែមកនេះ យើងសង្ឃឹមថាប្រិយមិត្តនឹងអធ្យាស្រ័យនិងពេញចិត្តសម្រាប់គេហទំព័ររបស់លេជេនដែលបានធ្វើការកែប្រែថ្មីនេះ។ សម្រាប់កម្មវិធីទូរស័ព្ទដៃ យើងខ្ញុំនឹងខិតខំប្រឹងប្រែង កែតម្រូវអោយដាក់ប្រើប្រាស់នៅពេលខាងមុខនេះ!

Legend Cinemas
Legend Cinemas

ដោយក្ដីគោរព ពី ក្រុមការងាររោងភាពយន្តលេជេន!
អ្នកណាៗក៏ទៅលេជេនដែរ!

Click here to visit our official website: https://www.legend.com.kh