តែងតែថ្មីជានិច្ច សម្រាប់ហាងកាហ្វេដី សឹងតែគ្រប់មុខម្ហូបហើយប្លែករហូតតែម្តង លើកនេះវិញដើម្បីសម្រួលដល់អតិថិជនដែលនិយមទទួលទានអាហារពេលព្រឹក ពីហាងកាហ្វេដី ទើបចេញម្ហូបថ្មីប្លែកៗជាច្រើនមុខ សុទ្ធតែឆ្ងាញ់ៗ បើនិយាយពីតម្លៃវិញសឹងតែមិនជឿ ព្រោះថាត្រឹម៨០០០៛ សម្រាប់បាយមួយពេលលោកអ្នកអាចញ៉ាំបាន៧មុខ។


សម្រាប់អតិថិជនទាំងចាស់ ថ្មី កាន់តែស្រួលជាងមុខហើយថ្មីៗនេះ ចុងភៅមុខស្រស់ជំនាញខាងច្នៃមុខម្ហូបប្លែក ហើយថ្វីដៃល្បីមានរសជាតិឆ្ងាញ់ប្រចាំ ហាង កាហ្វេដី បានបន្ថែមមុខម្ហូបថ្មីទៅលើអាហារពេលព្រឹក ជាច្រើនមុខហើយមានតម្លៃសមរម្យសុទ្ធតែឆ្ងាញ់ៗថែមទៀតផង ទាំងនោះមានដូចជា៖ បាយភ្លៅមាន់អាំងប្រហុកអង្រ្កង បាយមាន់អាំងប្រហុកអង្រ្កង គុយទាវឆ្ងាញ់កាហ្វេដី និយាយទៅគ្រាន់តែលឺឈ្មោះឃ្លានបាត់ហើយ នៅសល់មួយមុខនេះវិញរឹតតែប្លែក គឺបាយស្រូប៧រសជាតិ តម្លៃតែ៨ពាន់រៀលទេ មានគ្រប់មុខតែម្តងហើយ ញាុំបាន៧មុខ អ៊ែមហ្មង។



ក្រៅពីមុខម្ហូបទាំងនេះហើយ ពីហាងកាហ្វេដីនៅមានមុខម្ហួបជាច្រើនមុខផ្សេងទៀត មានទាំងអាហារពេលព្រឹក អាហារថ្ងៃត្រង់ ពេលរសៀល អត់ខ្វះទេច្រើនណាស់ ចង់ញុាំអីក៏មានដែរ ជ្រើសរើសយកការទទួលទានអាហារឆ្ងាញ់មានច្រើនជម្រើស ហើយមិនតែប៉ុណ្ណោះមានកន្លែងចតឡានធំទូលាយថែមទៀតផង។ ចឹងព្រឹកស្អែកត្រៀមមាត់សាករសជាតិ បាយស្រូប៧រសជាតិ របស់ហាងកាហ្វេដី ម្តងមើលយ៉ាងម៉េចវិញ!



ហាង កាហ្វេដី ដែលមានទីតាំងថ្មី ស្ថិតនៅ ផ្ទះលេខ 64 ផ្លូវលេខ 430 ភូមិ១ ក្រុមទិ7 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 016 267 626 / 095 267 626។ អីយ៉ា! ភ្លេចប្រាប់អ្នកទាំងអស់គ្នាថា សម្រាប់មុខម្ហូបថ្មីៗទាំងអស់នេះក៏មានលក់នៅសាខាទួលគោកផងដែរ៖ ស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។


វីដេអូ