

លេងចឹងៗអីឱ្យសម្រកគីឡូម៉េចកើត! ប៉ុនហ្នឹងហើយអត់ឃ្លានទៀតអី គ្រឿងសមុទ្រចំហ៊ុយស្រស់ មាន់់អាំងពួក ទឹកជ្រលក់ឆ្ងាញ់ បើសុទ្ធតែរបស់ចូលចិត្តទាំងអស់ចឹងឱ្យសម្រកម៉េចទ្រាំមិនបានទេ មានតែចាំសម្រកពេលក្រោយហើយ ។



ហាង មីទាញតុងយុាំ ដែលលោកអ្នកមួយចំនួនធំបានធ្លាប់ស្គាល់រួចមកហើយនោះ ល្បីខាងម្ហូបប្លែកៗថ្មីៗជានិច្ចមិនចេះដាច់សោះ ថ្មីៗដើម្បីបំពេញចិត្តអតិថិជន ម្ចាស់ហាងបាននាំយកនៅគ្រឿងសមុទ្រស្រស់ៗបន្ថែមទៀត ដាក់ចំហ៊ុយស្រស់ៗភ្លាមក្នុងឡាំងស៊ឹង មានគ្រប់មុខ រួមទាំងមាន់ពួកដែលល្បីខ្លាំងនៅខេត្តសៀមរាបនោះ ក៏មានលក់ក្នុងហាងមីទាញតុងយុាំដែរ អ្វីដែលពិសេសទៀតនោះរាល់មុខម្ហូបទាំងអស់សុទ្ទតែមិនអាចអត់បាន នៅទឹកជ្រលក់ពិសេសប្រចាំហាង គឺឆ្ងាញ់ខ្លាំងតែម្តង។



និយាយមិនអួតទេ ពិតជាឈ្ងុយឆ្ងាញ់មែនណា ដោយសារតែក្រុមការងារយើងខ្ញុំបានភ្លក់រួចហើយ មិនត្រឹមតែប៉ណ្ណោះ ហាងគាត់មាន មុខម្ហូបច្រើនផ្សេងទៀតសុទ្ធតែឆ្ងាញ់ៗ អត់ខ្វះអីញាុំទេ មានច្រើនណាស់ ចឹងហើយទ្រាំសម្រកគីឡូមិនបានទេ មានតែញុាំសិនហើយ! បើនឹកឃើញចង់ញ៉ាំគ្រឿងសមុទ្រស្រស់ៗ ម្ហូបឆ្ងាញ់ច្រើនមុខ កុំភ្លេចណា នឹកឃើញដល់ហាងមីទាញតុងយុាំ។







ហាង មីទាញតុងយុាំ
Tel: 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
វីដេអូ