ការទទួលអាហារដើម្បីសុខភាព មានរសជាតិឆ្ងាញ់ មានអនាម័យ តម្លៃសមរម្យ និងប្លែក ទាំងនេះជាអ្វីដែលអ្នកពិសារគ្រប់រូបតែងតែចង់បាន ដូចនេះ ហាង មីក្រហម លោកអ្នកមួយចំនួនធំធ្លាប់បានស្គាល់រួចមកហើយ គឺបានផ្តោតនិងយកចិត្តទុកដាក់ទៅលើសុខភាពជាចម្បង ហើយមានអនាម័យខ្ពស់ ជាពិសេសផលិតដោយការច្នៃប្រឌិតផ្ទាល់របស់កូនខ្មែរយើងពិតៗ។
ហាង មីក្រហម សម្រាប់ជាជម្រើសដល់អ្នកនិយមគាំទ្រពិសារអាហារសុខភាព ពីហាងក៏បានបន្ថែមនៅរសជាតិថ្មីៗ ដូចជា៖ មីក្រហមស៊ុបសរសៃកែង ស៊ុបក្រចកជើងគោពិសេស មីក្រហមស៊ុបកន្ទុយគោ គឺរសជាតិឆ្ងាញ់ ចំពោះសាច់ផុយល្មម ត្រូវនឹងទឹកស៊ុបមិនប្រៃ មិនសាប មិនផ្អែម ឯដុំប្រហិតវិញធំមែន ហេីយអ្វីដែលពិសេសទៀតនោះ គឺមានបង្កប់នៅស្នូល បន្លែ, ផ្លែឈេី នឹង ម្រេចខ្ចី បង្ហេីរក្លិនយ៉ាងប្រហេីរ គ្រប់រសជាតិអាហារបស់ហាង មីក្រហម គឺគ្រឿងផ្សំត្រូវបាន ជ្រើសរើសយ៉ាងពិសេស ផលិតនឹងសំរឹទ្ធិសម្រាំងឲ្យលេចឡើងនូវរសជាតិពិសេសប្លែកពីគេ ម្បូរដោយសារធាតុសរីរាង្គដែល ជំនួយដល់សុខភាព ហេីយមិនត្រឹមប៉ុណ្ណោះក៏ផ្ដោតសំខាន់ទៅលើសុខភាពអ្នកញាុំ ជាអាទិភាពផងដែរ។
ហើយកាន់តែពិសេសចំពោះជាការលើកទឹកចិត្តដល់អ្នកមកពិសារនៅហាង មីក្រហម មានកម្មវិធីពិសេសមួយ សម្រាប់អ្នកដើរមកញាុំ, ជិះកង់ ឬ ក៏ជិះ PassApp, Uber គឺត្រូវបានបញ្ចុះតម្លៃ10% ភ្លាមៗ ទាំង២សាខាតែម្តង សាខាបឹងកេងកង សាខាកម្ពុជាក្រោម ហើយកម្មវិធីនេះគឺ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែ មិនា ឆ្នាំ 2018 ប៉ុណ្ណោះ។ តោះនាំមិត្តភក្តិមកមីក្រហមភ្លក់រសជាតិថ្មី មួយគ្នា ណា៎
ហាង មីក្រហម
ទូរស័ព្ទ៖ 098 2011 70
ទីតាំង៖ ស្ថិតនៅផ្ទះលេខ 739 តាមបណ្តោយផ្លូវកម្ពុជាក្រោម ជាប់ធនាគារ កាណាឌីយ៉ា ជិតស្ពានអាកាស 7មករា។
និងទីតាំងសាខាបឹងកេងកងស្ថិតនៅ : ផ្លូវ ៣១០ ខាងក្រោយ Burger King
វីដេអូ