យ៉ាងទំនងញុាំហ្មង!​ នំបញ្ចុក កេរម៉ែ ល្បីខ្លាំងទៀតផង

ហាង​ នំបញ្ចុក កេរម៉ែ

0
1840

តើលោកអ្នករកកន្លែងញាំុអីឃើញនៅថ្ងៃនេះ ? តោះទៅសាកបញ្ចុកកេរម៉ែល្បីខ្លាំង ហើយលក់ដាច់កប់នៅកែងផ្សារចាស់យើងហ្នឹង! និយាយទៅអាចថាអួត ប៉ុន្តែក្រុមការងារយើងក៏បានទៅដល់កន្លែងហើយដែរ ដូចដែលគេល្បីតៗគ្នាពិតមែន ព្រោះអីអ្នកមកញ៉ាំច្រើនណាស់សឹងតែរកកន្លែងអង្គុយគ្មាន មានអ្នកខ្លះអង្គុយអ្នកខ្លះឈរចាំកម្មង់ទិញព្រោងព្រាតតែម្តងហើយ!

ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ

ស្ថិតនៅកែងផ្សារចាស់នេះ លោកអ្នកមួយចំនួនប្រហែលជានៅស្គាល់ហាង បងចេកនំបញ្ចុកផ្សារចាស់ល្បីជាង៦ឆ្នាំរួចមកហើយនោះ ហើយថ្មីៗម្ចាស់ហាងបានផ្លាស់ប្តូរនៅស្លាកយីហោថ្មី ឈ្មោះថា នំបញ្ចុកកេរម៉ែ​​វិញ ម្ចាស់ក៏ហាងបានបញ្ជាក់រួចហើយកុំឱ្យអតិថិជនមានការយល់ច្រឡំអី គឹសម្រាប់ទីតាំងនៅដដែល រសជាតិឆ្ងាញ់ដូចដើមមិនផ្លាស់ប្តូរទេ។ ហើយបើនិយាយពីនំបញ្ចុកមួយចាននេះវិញ គ្រាន់តែឃើញធ្វើឱ្យយើងស្រក់ទឹកមាត់តាំងពីពេលដែលយើងលាយទឹកជ្រលក់ម្ល៉េះ ហើយប្រសិនបើលោកអ្នកជំនាញក្នុងការលាយទឹកជ្រលក់ទៀតដឹងតែអ៊ែមមាត់មិនខានទេ​​។

ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ

បើងាកទៅមើលភ្ញៀវដែលចូលទៅញុាំនៅកន្លែងគាត់វិញ យើងក៏អាចនិយាយបានថាពិតជាលក់ដាច់ខ្លាំងមែន ហើយអ្វីដែលម្ចាស់ហាងបានប្រាប់មកក្រុមការងារថាក្នុង១ថ្ងៃគាត់លក់អស់នំបញ្ចុកចន្លោះពី៥០ គីឡូ ទៅ៦០គីឡូក្រាមអីណោះ លក់ដាច់គ្មា​នសល់នោះទេ ។ ចឹងល្ងាចនេះកុំឱ្យខកខានអីណា ទៅសាកទាំងអស់គ្នា អូ!ភ្លេចប្រាប់បើទៅកុំភ្លេចមើលស្លាកយីហោផងណា នំបញ្ចុក កេរម៉ែ ក្រែងច្រឡំតូបផ្សេង ព្រោះនៅទីនោះមានលក់ច្រើនគ្នា​ ដូចនេះហើយមើលឱ្យច្បាស់ប្រយ័ត្នខុស។

ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ

ហាង នំបញ្ចុក កេរម៉ែ
ទូរស័ព្ទ៖ 012​ ​​​​​​488 ​​​​993​​
ចាប់បើកពីម៉ោង 11:00 ថ្ងៃត្រង់រហូតដល់ 11:00យប់
ទីតាំង៖ ស្ថិតកែងផ្សារចាស់ផ្លូវលេខ​110 កែងផ្លូវលេខ 13 សង្កាត់ផ្សារ កណ្តាលទី១ ,ខណ្ឌ ដូនពេញ

វីដេអូ