ពេលវេលាថ្មើរនេះអាចនិយាយបានថាជាពេលមួយដែលក្រពះលោកអ្នកកំពុងឃ្លានអាហារសម្រន់ហើយ ចឹងតោះទៅសាកម្ហូបថ្មីរបស់ ហាង Le TJ Café មានទាំងគោក មានទាំងទឹក លេងដាក់ឈីសបាញ់ឡើងអន្តាយៗ ហើយឡើងទំនងញុាំហ្មង ចឹងៗហើយថាអត់ឃ្លានមួយម៉ាត់ទៅ!




សម្រាប់ហាង Le TJ Café មិត្តៗយុវវ័យមួយចំនួនប្រហែលជាស្គាល់ច្បាស់ណាស់ ព្រោះកន្លែងនោះមានបរិយាកាសប្លែក មុខម្ហូបញុាំក៏ប្លែក ថែមទាំងមានច្រើនជម្រើសទៀតផង ហើយថ្មីៗនេះ ម្ចាស់ហាងបាននាំនៅមុខម្ហូបថ្មីទៀតគឺ ធីជេមីគោកចម្រុះរសជាតិ និងធីជេមីស៊ុបចម្រុះរសជាតិ ហើយឡើងទំនងណាស់ លេងដាក់ឈីសអន្តាយៗទៀតអ៊ែមហ្មង ឃើញហើយឃ្លានប៉ាដោយ តែបើងាកទៅមុខម្ហួបដែលមានស្រាប់ក៏មិនជាមុខម្ហូបដ៏ពេញនិយមសម្រាប់ផងដែរ ដូចជា៖ សាច់អាំង អំបែងនំគ្រួក ទាទឹកកាពិ មានទាំងឈុតធំ ឈុតតូច សម្រាប់តម្រូវជាលក្ខណៈគ្រួសារ ឬមិត្តភ័ក្រ។




និយាយទៅល្ងាចនេះ ណាត់គ្នាទុកអោយហើយទៅ អូភ្លេចប្រាប់មិនមែនមានគ្រឿងញុាំប៉ុណ្ណោះទេ សំរាប់ហាង Le TJ Cafe ក៏មានជាភេសជ្ជៈប្លែកៗ គួរអោយចង់ញ៉ាំផងដែរ សុំរៀបរាប់ខ្លះទេ ព្រោះអីមានច្រើនប្រភេទណាស់សុទ្ធតែចង់ញ៉ាំ។ Jelly Fruit Soda ១កែវ ៣.៥ដុល្លារ ។ មិនសាកមិនបានទេ កន្លែងក៏ស្អាត សេវាកម្មក៏ល្អ ហើយជាពិសេសនោះ កុំភ្លេចថតរូប Selfie អួតមិត្តភ័ក្រ្តផងណា…


ហាង Le TJ Cafe
Tel: 015 537 135 | 077 757 987
ទីតាំង៖ #29AE ផ្លូវ 113 កែវ 320 ជិតគុកទួលស្លែង
ផែនទីហាង
វីដេអូ