ហាងទឹកសៀង មានអ្វីពិសេសទៀតហើយ? គឺថាមានច្រើនណាស់ សុទ្ធតែប្លែកៗរហូត ហើយសឹងតែគ្រប់មុខអ្នកធ្លាប់មកញ៉ាំតែងសរសើរថា ឆ្ងាញ់ ហើយអ្វីដែលពិសេសនោះគឺ អនាម័យតែម្តង។ ចឹងចង់ដឹងថាថ្ងៃនេះ មានអ្វីប្លែកសម្រាប់លោកអ្នកខ្លះតោះត្រៀមមាត់សាកម្ហូបថ្មីធានាថាអ៊ែមហ្មង!
សម្រាប់មុខម្ហូបថ្មីនេះរបស់ហាង ទឹកសៀង ជឿជាក់ថាលោកអ្នកនិងប្លែកមាត់ទៀតហើយ ចឹងសូមបង្ហាញមុខម្ហូបខ្លះៗមានដូចជា៖ មីឆាប្រហិតឆឹង Topokki, មីឆាបង្កង Topokki, មីឆាសាច់មាន់ Popcorn, បាយគីមឈឺសាច់គោ ដំឡូង, សាច់មាន់ Tongdak ដំឡូង, សាច់គោUSA ដំឡូង និយាយពីថាឆ្ងាញ់ជាប់មាត់សឹងតែគ្រប់មុខតែម្តងហើយ នេះនៅមានច្រើនមុខផ្សេងទៀតដែលមិនទាន់រៀបរាប់អស់ បើលោកអ្នកនិយមម្ហូបអាហារបែបកូរ៉េទៀតនោះម៉ាអ៊ែម ហើយអត់ពិបាកទេមិនថាលោកអ្នកទៅជាលក្ខណៈក្រុមគ្រួសារ ឬមិត្តភក្រ័ សម្រាប់ហាង ទឹកសៀងគ្រប់សាខាទាំងអស់គឺមានមុខម្ហូបជាស៊ុបឈុតធំ តូចតាមតម្រូវការ។
និយាយទៅសម្រាប់ហាងទឹកសៀង គឹតែងតែបន្ថែមនៅមុខម្ហួបប្លែកៗរហូតមិនចេះអស់នោះទេ មិនអោយអតិថិជនរបស់ខ្លួនខកបំណងនោះឡើយមានម្ហូបច្រើនសម្រាប់ជ្រើសរើស ហើយមិនត្រឹមតែប្លែកទេ ឆ្ងាញ់ៗហើយមានអនាម័យ សេវាកម្មល្អទៀត អ្នកដែលចូលទៅពិសារតែងតែសរសើរគ្រប់ៗគ្នា។ ចឹងសម្រាប់លោកអ្នកដែលចង់ញុាំនៅមុខម្ហូបប្លែកអាចទៅសាកបាននៅគ្រប់សាខាទាំង៣សាខារបស់ហាងទឹកសៀង ដល់ម៉ោងចេញពីធ្វើការល្ងាចនេះ ណាត់មិត្តភ័ក្រអោយហើយទៅ ត្រៀមពោះទុកផង ដឹងតែប្លែកមាត់មិនខានទេ។
ហាង ទឹកសៀង
ទូរស័ព្ទ៖ 081/093/015 75 80 54
ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ
ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ
ទីតាំងទី៣ #123A-125 ផ្លូវលេខ១៣៤ (ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក)
វីដេអូ