ត្រៀមខ្លួនរួចរាល់ហើយឬនៅហ្នឹង? ជួបគ្នាជាថ្មីម្តងទៀតហើយជាមួយពិព័រណ៍អាហារស្លាបព្រា២០១៨ ដ៏ធំបំផុតក្នុងប្រទេសកម្ពុជាយើង។ ត្រៀមចង្កេះខោកៅស៊ូ រលុងៗផង ព្រោះតែស្តង់អាហារចម្រុះ ភេសជ្ជៈនិងផលិតផលជាង១៦០ កំពុងតែរង់ចាំអ្នកក្នុងពិព័រណ៍អាហារស្លាបព្រា ២០១៨ ដែលមានទីតាំងនៅក្នុងផ្សារកុងតឺន័រ ២០៤០ ចាប់ពីថ្ងៃទី ៥ ដល់ ៦ ខែឧសភា វេលាម៉ោង ៤ ល្ងាចរហូតដល់ម៉ោង ១០ យប់ ។
បើសប្បាយយ៉ាងហ្នឹងៗអត់ទៅម៉េចបាន! បើអ្នកដែលចូលចិត្តញុាំទៀតដឹងតែអ៊ែមហើយ ត្រៀមតែសំលៀកបំពាក់ធូរៗទៅ ដើរញុាំអាហារដ៏ច្រើនមុខ ច្រើនរសជាតិមកពីបណ្តាប្រទេសផ្សេងៗទូទាំងពិភពលោក ហើយបានលេងហ្គេមសប្បាយៗពីតាមបណ្តាស្តង់នានា ថែមទាំងឈ្នះរង្វាន់ជាច្រើនផងដែរ។ ។លោកអ្នកគ្រប់គ្នាអាចចូលរួមបានដោយសេរីនិងឥតគិតថ្លៃទេ មានគូ អត់គូអីទៅបានទាំងអស់។
កុំភ្លេចមកទស្សនាពិព័រណ៍អាហារស្លាបព្រាដ៏ធំបំផុតប្រចាំឆ្នាំ ២០១៨ ចូលរួមសប្បាយរីករាយជាមួយការដាក់បង្ហាញផលិតផល ភេសជ្ជៈ អាហារដ៏ច្រើនមុខ ចឹងហើយអត់ម៉េចបាន បបួលគ្នាដើរញុាំម៉ាសប្បាយមាត់ សប្បាយភ្នែកកជាមួយការរួមយ៉ាងច្រើនកុះករ នឹងសកម្មភាពសប្បាយៗ កម្មវិធីពិសេសៗជាច្រើ
ពិព័រណ៍ម្ហូបអាហារ ស្លាបព្រា | Slaprea Cambodia’s Biggest Food Festival 2018
ទីតាំង៖ នៅក្នុងបរិវេណផ្សារកុងទីន័រ២០៤០
ចាប់ពីម៉ោង៖ ៤ល្ងាច ដល់ម៉ោង១០យប់
វីដេអូ