រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះតារាចម្រៀងជួរមុខនៅកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា មិនត្រឹមជោគជ័យរឿងការងារនិងស្នេហានោះទេ ចំណែកឯរូបសម្រស់វិញ គឺកាន់តែស្រស់ស្អាតនិងសិចស៊ីគួរឲ្យខ្នាញ់ជាពន់ពេក រហូតមានអ្នកគាំទ្ររបស់កំពូលតារាចម្រៀងមួយដួងនេះបានហៅនាងថា «ព្រះនាង» ទៀតផង ។
កំពូលតារាចម្រៀងស្រីឱក សុគន្ធកញ្ញា ត្រូវបានគេរាយការណ៍ថាកញ្ញានឹងចូលរោងការនៅឆ្នាំ២០១៨នេះហើយ គឺមិនឱ្យឆ្លងផុតពីអាយុ៣១ឆ្នាំទេ តែដំនឹងនេះត្រូវបានក្រុមគ្រួសាររបស់កញ្ញា បដិសេធថាមិនពិតនោះទេ ។
យ៉ាងណាមិញអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈទូទៅពិតជាចង់ដឹងណាស់ថាតើអ្នកណានឹងមានសំណាងបានកំពូលតារាចម្រៀងល្បីរូបនេះជាគូគាប់ ឬមិត្ត១០០ ឆ្នាំទៅ ចំណែកការងារវិញ គឺ តារាចម្រៀងស្រីឱក សុគន្ធកញ្ញា មមាញឹកខ្លាំងណាស់ ហើយការតុបតែងកាយវិញ គឺដូចព្រះនាងអញ្ចឹង។