Friday, November 22, 2024
spot_img
More

    Latest Posts

    ដើម្បី​ហុង​ស៊ុ​ង លោក ប៊ុត សីហា ងាក​ទៅ​ធ្វើ​រឿង​ម្យ៉ាង​តាម​បញ្ជា​បងធំ?

    រាជធានី​ភ្នំពេញ​៖ លោក ប៊ុត សីហា ម្ចាស់​ជ័យ​លា​ភី​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​១ ដែល​ថ្មី​នេះ​បាន​ប្រកាស​ដកខ្លួន​ចេញពី​សិល្បៈ​ហើយ បាន​បង្ហាញ​មុខមាត់​ថ្មី​ម្តងទៀត តាម​រយៈ​ការ​វិល​ត្រឡប់​ទៅ​លេង​ស្ទីល​ម៉ូ​ដ​សក់​ខ្លី និង​លាប​ពណ៌​ខ្មៅ​វិញ ។

    បើ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ប៊ុត សីហា តារាចម្រៀង​មាន​ទឹកដម​សម្លេង​ល្អ​និង​ខ្ពស់ តែ​បែរជា​ពើបប្រទះ​នឹង​រឿងអាស្រូវ​ជា​ច្រើន​ដែល​សាមីខ្លួន​ផ្ទាល់​ក៏​ធ្លាប់​បាន​បដិសេធ​ថា​មិន​ជាប់​ពាក់ព័ន្ធ​នោះ បាន​រំលេច​នូវ​ខ្លឹមសារ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ ស្ងើច​សរសេរ​និង​រូបរាង​មុខមាត់​ថ្មី​របស់​លោក ដោយសារ​តែ​តារាចម្រៀង​រូប​នេះ​បាន​ផ្លាស់​ប្តូរ​ស្ទីល​នៃ​ការ​លេង​ម៉ូ​ដ​សក់​និង​លាប​ពណ៌​សក់​ថ្មី កុំ​ឲ្យ​ជួប​រឿង​មិនល្អ​ក្នុង​ជីវិត​សិ​ល្បះ​របស់​លោក​បន្ត​ទៀត ។

    តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​សារ​របស់​លោក ប៊ុត សីហា បែរជា​សរសេរ​ថា​គាត់​ធ្វើ « តាម​បញ្ជារ​បងធំ​ម្តង » ។ ខាងក្រោម​នេះ​គឺជា​ខ្លឹមសារ​ដើម​ដែល​តារាចម្រៀង​រូប​នេះ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ថ្មី​ៗ​នេះ ៖ «​ថ្ងៃ​និង​ទៅ​ដូរ​ពណ៌​សក់​តាម​បញ្ជារ​បងធំ​ម្តង​ព្រោះថា​ដូច​ជា​រអ៊ូ​ពេក​ហើយ ប្តូរ​ឲ្យ​ដូច​កាលពីមុន​ម្តង​មើល​បងប្អូន​។​តោះ​ខ​មិន​ម្នាក់​មួយ​មក​ថា​ចូល​ចិត្ត​សក់ខ្មៅ​ហើយ​សក់​ខ្លី សីហា​ទៅ​ដូរ​យក​ហុងស៊ុយ​នៅ​ថ្ងៃនេះ​។​ស៊ែ​មួយ​ៗ កាត់​លាប​ខ្មៅ​ដូច​រូប​ចាស់​និង​ម្តង​» ។

    ចុះ​មិត្ត​អ្នក​អាន​យល់​យ៉ាងណា​ដែរ​សម្រាប់​ម៉ូ​ដ​សក់​និង​ពណ៌​សក់​ថ្មី​របស់​តារាចម្រៀង​រូប​នេះ?

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.