ដល់ម៉ោងឃ្លានហើយ ចឹងពងទាកូនក្តៅៗក៏ឆ្អិនហើយដែរ រង់ចាំតែលោកអ្នកដល់ម៉ោងចេញពីធ្វើការទេ តិចអត់ស្គាល់ កន្លែងលក់ពងទាកូនទាំង៣កន្លែងនេះល្បីខ្លាំងណាស់លក់ដាច់កប់ហ្មងហើយ អត់ញុាំម៉េចកើតបើទំនងញុាំចឹងអី ចង់ដឹងអត់ថាមានលក់នៅទីណាខ្លះ? តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
បង្អែមម៉ាក់អាកាំង
ភាពល្បីល្បាញ និយាយតៗគ្នា ពីហាង បង្អែមម៉ាក់អាំកាំង ពងទាកូន ម្តុំផ្សារញ៉ែ ម្តុំសន្ធរម៉ុក និង ក្រោយសាលាវ៉ាន់ដា ហើយពេលនេះម្ចាស់ហាង ក៏ត្រូវតែវិវឌ្ឍន៍ខ្លួនជាមួយសាខាទី ៤ ទៀតមានការតុបតែងកាន់តែល្អប្រសើរ បន្ថែមពីលើទីតាំងចាស់ និងងាយស្រួលដល់អ្នកពិសាទាំងអស់គ្នា ។


ហាង បង្អែមម៉ាក់អាកាំងសាខាទី៤
ទូរស័ព្ទ៖ 011 78 30 55 | 016 95 88 19
ទីតាំង៖ ផ្ទះលេខ 01Eo, ផ្លូវលេខ169 កែងផ្លូវ118, សង្កាត់ មិត្តភាព, ខណ្ឌ 7មករា
ហាង ពងទាកូនច្បារអំពៅ
ជឿជាក់ថាលោកអ្នកប្រាកដជាធ្លាប់ពិសារពងទាកូន ខ្ទឹមជ្រក់ឆ្ងាញ់ៗតាមបណ្តាហាងនានាជាច្រើនកន្លងមកហើយ តែលោកអ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ម្ទាស់ដើមដែលច្នៃជ្រក់ខ្ទឹមសដំបូងគេចេញរូបមន្តមកពីណាទេមែនអត់?


ហាង ពងទាកូនច្បារអំពៅ
ទូរស័ព្ទ៖ 017 27 27 12 / 077 560 168
ទីតាំង៖ ផ្លូវលេខ 363 កែង ផ្លូវលេខ 622 (ខាងកើតផ្សារច្បារអំពៅ)
ពងទាកូនផ្សារតាប៉ាង
ស្ថិតនៅលើផ្លូវប៉ាស្ទ័រ ម្តុំផ្សារតាប៉ាង ដែលជាកន្លែងល្បីខ្លាំង ហើយសម្បូរទៅដោយប្រភេទអាហារសម្រន់ លោកអ្នកនិងឃើញនៅចំមុខផ្ទះបាក់បែកមួយកន្លែង មានមនុស្សជាច្រើន មានអ្នកខ្លះអង្គុយញាុំពងទាកូន ឯអ្នកខ្លះទៀតឈរចាំកម្មង់ទិញញុំា នោះគឺតូបលក់ពងទាកូនល្បីឆ្ងាញ់ខ្លាំងជាង៣០ឆ្នាំហើយនៅផ្សារតាប៉ាង ដែល១ថ្ងៃគាត់អាចលក់រហូតដល់៥០០គ្រាប់ លក់ដាច់គ្មានសល់នោះទេ។



តូប ពងទាកូនផ្សារតាប៉ាង
ទូរស័ព្ទ៖ 010 977 017
ទីតាំង៖ ម្តុំផ្សារតាប៉ាងមុខផ្ទះបាក់បែក
វីដេអូ
បានបង្ហោះដោយ Facetaste នៅ 8 ឧសភា 2018