បានដឹងអ្វីខ្លះអំពីអត្ថប្រយោជន៍នៃប្រទាលកន្ទុយក្រពើសម្រាប់ស្បែក?

Benefit of Aloe Vera for skincare

0
1903

ស្បែក​អាចកំណត់បានថាជាផ្នែកមួយសំខាន់របស់មនុស្សស្រី​ ដូច្នេះហើយការថែរក្សាស្បែកគឺជារឿងសំខាន់ដែលត្រូវផ្ដោតទៅលើ ។​​​ ការប្រើប្រាស់ផលិតផលមួយចំនួនអាចនឹងបង្កជាហានិភ័យដល់ស្បែក។​ផ្ទុយពីការប្រើប្រាស់ផលិតផលថែរក្សាស្បែក​ រុក្ខជាតិមួយចំនួនក៏មានអត្ថប្រយោជន៍លើសលុបពី​ផលិតផលថែរក្សាស្បេកអាចធ្វើបាន​​​ និងមិនមានការប៉ះពាល់ដល់ស្បែកទៀតផង។​ជាក់ស្ដែងដូចជាប្រទាលកន្ទុយក្រពើដែលមានមុខងារជាច្រើនជំនួយ​ ដល់ស្បែកពីក្បាល​ ដល់ចុងជើង។

ខាងក្រោមនេះជាអត្ថប្រយោជន៍នែប្រទាលកន្ទុយក្រពើសម្រាប់ស្បែក

cr : Unsplash
cr : Unsplash

ព្យាបាលស្បែកពីការរលាកកំដៅថ្ងៃ ប្រទាលកន្ទុយក្រពើដើរតួជាអ្នកការពារកោសិកា ក៏ដូចជាជួយបង្កាស្បែកពីជំងឺមហារីក ព្រមទាំងជួយព្យាបាលស្បែកពីការរលាកដោយសារកំដៅថ្ងែបានយ៉ាងឆាប់រហ័ស

ដើរតួជាអ្នកផ្ដល់សំណើមដល់ស្បែក ប្រទាលកន្ទុយក្រពើអាចជួយផ្ដល់សំណើមដល់ស្បែក។​វាពិតជាសាកសមណាស់សម្រាប់អ្នកដែលមានស្បែក​ស្ងួត។​សម្រាប់សុភាពនារីដែលចូលចិត្ត​ Make Up​​ ក៏អាចប្រើប្រាស់ប្រទាលកន្ទុយក្រពើដើម្បីបង្ការស្បែកមុខពីភាពស្ងួតបានផងដែរ។

cr : Unsplash
cr : Unsplash

ព្យាបាលមុន ប្រទាលកន្ទុយក្រពើមានផ្ទុកទៅដោយ​អ័រម៉ូនពីរប្រភេទគីAuxin និង Gibberellins​ ។​ អ័រម៉ូនទាំងពីរប្រភេទនេះមានតួនាទីព្យាបាលប្រហោង​ និងប្រឆាំងនឺងការរលាកដែលអាចកាត់បន្ថយស្បែកពីការរលាកយ៉ាងមានប្រសិទ្ធភាព​ ព្រមទាំងជួយព្យាបាលស្នាមដែលសល់ពីការកើតមុនបានយ៉ាងល្អ។

ប្រឆាំងនឺងភាពចាស់ បើនិយាយអំពីអាយុ គ្រប់គ្នាប្រាកដជាបារម្ភពីភាពជ្រីវជ្រួញនៅលើស្បែក​​​​ ប៉ុន្តែនេះមិនមែនជាបញ្ហាឡើយព្រោះប្រទាលកន្ទុយក្រពើអាចជួយបាន។​ នៅក្នុងប្រទាលកន្ទុយក្រពើក៏មានរួមបញ្ចូលនូវ​​វីតាមីនសេ​ និង​ វីតាមីនអឺ ដែលជួយស្បែកអោយតឺងណែន។