ផ្ទះត្នោត​ ទីកន្លែងស្នាក់នៅក្នុងភាពស្ងប់ស្ងាត់ កំចាត់អស់ទុក្ខកង្វល់

Palm Village Resort and Spa

0
2891

ឃ្លាតមិនឆ្ងាយពីក្រុងសៀមរាប ទៅបណ្ដែតអារម្មណ៍ សំងំក្នុងបរិយាកាសធម្មជាតិ បែបស្ងប់ស្ងាត់ ស្ដាប់សម្លេងសត្វយំនាពេលព្រឹកព្រលឹមក្នុងផ្ទះមានរចនាបថបែបខ្មែរ។ ផ្ទះត្នោត Palm Village Resort and Spa គឺជាកន្លែងស្នាក់នៅបែបធម្មជាតិ ប្រកបទៅដោយបរិយាកាសស្ងប់ស្ងាត់​ ពិតជាសាកសមសម្រាប់ការបន្ធូរអារម្មណ៍បែបធម្មជាតិ។

Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa

ពីផ្ទះត្នោត Palm Village Resort and Spa មានបម្រើជូននូវសេវាកម្មជាច្រើនដូចជា៖​ សេវាកម្មទទួលភ្ញៀវពីព្រលានយន្តហោះ ឬចំណតឡានមកកាន់រីសតដោយមិនគិតថ្លៃសេវា ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៩យប់។ ជាមួយគ្នានេះដែរពីរីសតក៏មានសេវាកម្មដឹកភ្ងៀវទៅកាន់ប្រាសាទ ទៅទស្សនាទេសភាពនាពេលថ្ងៃលិច​​ និងថ្ងៃរះ សេវាកម្មសំបុត្រឡានក្រុង សំបុត្រទូក និងតាក់ស៊ី ក៏ដូចជាមគ្គទេសក៍ទេសចរណ៍ជូនភ្ញៀវទៅទស្សនាកម្សាន្តក្នុងតម្លៃសមរម្យ។

Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa

បន្ទាប់ពីដើរកម្សាន្តអស់កម្លាំងរួចមកហើយ ផ្ទះត្នោត Palm Village Resort and Spa ក៏មានសេវាកម្មម៉ាស្សា និងស្ប៉ា មានការហាត់យូហ្កា ក្នុងថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍​ ចាប់ពីម៉ោង ៤ៈ៤៥នាទីល្ងាច ដល់ម៉ោង ៥ៈ៤៥នាទីល្ងាច។ ផងដែរនោះក៏មានល្បែងលេងសម្រាប់កូនរបស់លោកអ្នក​​ មានកង់សម្រាប់ជួល ព្រមជាមួយភោជនីយដ្ឋានម្ហូបខ្មែរសម្រាប់អាហារថ្ងៃត្រង់និងពេលល្ងាច។ ចំពោះភ្ញៀវដែលមកស្នាក់នៅនឹងទទួលបាននូវអាហារពេលព្រឹកដោយមិនគិតថ្លៃ ព្រមជាមួយ Welcome Drink មួួយកែវ។

Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa
Palm Village Resort and Spa

ផ្ទះត្នោត Palm Village Resort and Spa
Tel:
 063 964 466 | 012 631 141
បើក៖ ២៤ម៉ោង
ទីតាំង៖ ភូមិត្រពាំងសេះ ខេត្តសៀមរាប
តម្លៃ៖ ខែ១១-ខែ២ ចាប់ពី ៥៩ដុល្លារ ដល់ ១១០ដុល្លារ និង ខែ៣-ខែ១០ ចាប់ពី ៣៩ដុល្លារ ដល់ ៩៩ដុល្លារ
ម្ហូប៖ តម្លៃចាប់ពី ៣ដុល្លារ ភេសជ្ជៈ ចាប់ពី ១.៥ដុល្លារ

វីដេអូ៖