រីសតមួយកន្លែងលាក់ខ្លួនក្បែរជើងភ្នំ ហ៊ុមព័ទ្ធទៅដោយទេសភាពព្រៃភ្នំ ពិតជាសាកសមសម្រាប់អ្នកដែលចូលចិត្តលំហែរកាយបែបស្ងប់ស្ងាត់ នឹង លក្ខណៈជាបែបឯកជន។ Private House Resort ស្ថិតនៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដោយត្រូវធ្វើដំណើរបត់ចូលតាមវត្តវាលពួច ប្រហែល ៣ គីឡូម៉ែត្រ ដោយការធ្វើដំណើរចាប់តាំងពីផ្លូវចូលទៅកាន់ រីសត អមទៅដោយ ផ្ទះប្រជាជន និង ស្រែចំការ ដែលនឹងបង្កើតនូវ អារម្មណ៍ប្លែកម៉្យាងជាមួយនឹងការទស្សនា ទិដ្ឋភាពរស់នៅប្រចាំថ្ងៃ របស់អ្នកស្រុកជនបទ ក៏ដូចជាព្រៃព្រឹក្សាព័ទ្ធជុំវិញ។
សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ប្រាកដជាពេញចិត្តនូវទេសភាពក្បែរជើងភ្នំ ជាប់ទឹកជ្រោះ គយគន់ថ្ងៃលិច ដែលពោលពេញទៅដោយខ្យល់អាកាសបរិសុទ្ធ។ លោកអ្នកក៏អាចអង្គុយកំសាន្តក្បែរមាត់ទឹក ញ៉ាំអាហារលើ Container ស្ទូចត្រី បោះបាល់ ទស្សនាសួនបន្លែ ជិះម៉ូតូកង់បួន និង កន្លែងក្មេងលេងសម្រាប់បុត្រធីតារបស់លោកអ្នកថែមទៀតផង។
ពី Private House Resort ក៏មានសេវាកម្មចាំទទួលភ្ញៀវពីទីរួមខេត្តកំពត ក៏ដូចជាផ្ដល់ជូនអាហារពេលព្រឹក និងកម្មង់អាហារសម្រាប់ពេលល្ងាច ព្រមទាំងអាចយកចូលនូវម្ហូបអាហារផ្ទាល់ខ្លួនថែមទៀតផង។ បន្ទប់ស្នាក់នៅជាលក្ខណៈគ្រួសារប្រភេទ GOLDEN House ចំនួន ២ បន្ទប់ និង ប្រភេទ Color House ចំនួន ៥ ផ្ទះ បានរៀបចំរួចជាស្រាច់សម្រាប់ស្វាគមន៍ការស្នាក់នៅរបស់លោកអ្នក។
Private House Resort
លេខទូរស័ព្ទ៖ 078 99 67 89 | 089 99 67 89 | 090 99 67 89
ទីតាំង៖ ភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត
Facebook : PrivateHouseRelax
វីដេអូ៖