ថ្ងៃនេះចេញមុខម្ហូបផ្គាប់ចិត្តអ្នកដែលចូលចិត្តញ៉ាំស៊ុបម្ដងមើល៍ ស៊ុបខ្យងក្ដៅៗ ញ៉ាំកម្ដៅក្រពះ ហុតហូរញើស អោយស្រួលខ្លូនតែម្ដង បានជួបជុំគ្នាទៀត ញ៉ាំបណ្ដើរ ជជែកគ្នាបណ្ដើរ ជាមួយមុខម្ហូបច្រើនមុខរបស់ហាង ស៊ុបខ្យង Diamond Islandទៀត ពិតជាធ្វើអោយការជួបជុំកាន់តែមានន័យ។
ស៊ុបខ្យង Diamond Island ទើបតែបើកដំណើរការនាពេលថ្មីៗ នៅកោះពេជ្រនេះ មានលក់នូវស៊ុបខ្យងរសជាតិប្លែកមាត់ ១ ឈុតត្រឹមតែ ៣០០០០៛ សាច់អាំងទឹកកាពិ ១ ឈុត ៤០០០០៛ ងាវអប់គល់ស្លឹកគ្រៃ ២០០០០៛ ខ្ចៅអប់គល់ស្លឹកគ្រៃ ១៥០០០៛ ខ្យងចំហុយ ២០០០០៛ ព្រមទាំងអាហារជាច្រើនមុខទៀត។
មិនត្រឹមតែមានមុខម្ហូបច្រើនមុខ ច្រើនជម្រើសប៉ុណ្ណោះទេ បរិយាកាសហាងក៏មានផាសុកភាព ខ្យងអាកាសស្រស់ស្រាយ នាជួរមាត់ទន្លេ ក្រោយមីស៊ុប High School នាកោះពេជ្រផ្ទាល់តែម្ដង។ បើល្ងាចនឹងមិនទាន់ដឹងថាទៅញ៉ាំអីនៅណាទេ ម៉ោះៗ ទៅសាកញាុំស៊ុបខ្យងក្ដៅៗ ហុតអោយហូរញើស នៅហាង ស៊ុបខ្យង Diamond Island ទាំងអស់គ្នាណា ។
ហាង ស៊ុបខ្យង Diamond Island
លេខទូរស័ព្ទ៖ 071 555 1 666 | 0965615666
ទីតាំង៖ នៅកោះពេជ្រជាប់និងមាត់ទន្លេ រឺ នៅខាងក្រោយហាងមីស៊ុបHigh School
វីដេអូ៖