ទស្សនាសារមន្ទីរសព្វទស្សន៍អង្គរ ដែលជាសារមន្ទីរគំនូរប្រវត្តិសាស្រ្តខ្នាតធំ​ និងទំនើបបំផុតនៅកម្ពុជា

សារមន្ទីរសព្វទស្សន៍អង្គរ Angkor Panorama Museum

0
3365

ប្រហែលជាមានប្រជា​ពលរដ្ឋ​ខ្មែរ​តិចតួច​នៅឡើយ​ដែល​បាន​ចូល​ទស្សនា​សារមន្ទីរ​ស​ព្វ​ទស្សន៍​អង្គរនៅក្នុង​ខេត្តសៀមរាប​ ដែលជាសារមន្ទីរ ​ទំនើប​មួយ​ដែលមាន​បង្ហាញ​អំពី​ការដ្ឋាន​សាងសង់​ប្រាសាទអង្គរវត្ត​តាមរយៈ​រូបភាព និង​វីដេអូ​3D​ ជាដើម។

សារមន្ទីរសព្វទស្សន៍អង្គរ Photo from : Angkor Panorama Museum
សារមន្ទីរសព្វទស្សន៍អង្គរ Photo from : Angkor Panorama Museum
សារមន្ទីរសព្វទស្សន៍អង្គរ Photo from : Angkor Panorama Museum

រូបភាពនៃដំណើរការនៃការកសាងប្រាសាទអង្គរ ថាតើ​ដូនតា បុព្វបុរស​ខ្មែរ​ខ្មែរ​សាងសង់​ប្រាសាទអង្គរវត្ត​យ៉ាងដូចម្តេច​? តើ​ពួកគាត់​រំកិល​ថ្ម ដាប់ ឆ្លាក់​ក្បាច់​លើ​ថ្ម​យ៉ាងដូចម្តេចខ្លះ​? តើ​ជីវភាព​រស់នៅ​របស់​ដូនតា​ខ្មែរ​ក្នុងសម័យ​អង្គរ​នោះ​មាន​ទិដ្ឋភាព​បែបណា​? នឹងបង្ហាញអោយបានដឹងកាន់តែច្បាស់នៅក្នុងសារមន្ទីរមួយនេះ។

សារមន្ទីរសព្វទស្សន៍អង្គរ Photo from : Angkor Panorama Museum
សារមន្ទីរសព្វទស្សន៍អង្គរ Photo from : Angkor Panorama Museum

​សារមន្ទីរ​សព្វទស្សន៍​អង្គរ (Angkor Panorama Museum)  បាន​បើកទ្វារ​ទទួល អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​តាំងពី​ចុងឆ្នាំ​២០១៥។ អគារ​សារមន្ទីរនេះ​តម្លៃ​២៤​លាន​ដុល្លារ ត្រូវបាន​កសាងឡើង​ក្រោម​កិច្ច សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​។​

សារមន្ទីរសព្វទស្សន៍អង្គរ Photo from : Angkor Panorama Museum
សារមន្ទីរសព្វទស្សន៍អង្គរ Photo from : Angkor Panorama Museum
សារមន្ទីរសព្វទស្សន៍អង្គរ Photo from : Angkor Panorama Museum
សារមន្ទីរសព្វទស្សន៍អង្គរ Photo from : Angkor Panorama Museum

​សម្រាប់​តម្លៃ​នៃ​ការចូល​ទស្សនា​សារមន្ទី​រ​សព្វទស្សន៍​អង្គរ​៖

  • ​ទេសចរ​បរទេស​ត្រូវ​បង់ថ្លៃ​២០​ដុល្លារ​
  • ទេសចរ​ខ្មែរ (​មនុស្ស​ចាស់​) បង់​តម្លៃ​សំបុត្រ ៣,៥ ដុល្លារ​
  • ​ក្មេង (​ពី ៦ ទៅ ១២ ឆ្នាំ​) បង់​តម្លៃ​សំបុត្រ ២,៥ ដុល្លារ​
  • ​និស្សិត ត្រូវ​បង់ថ្លៃ​សំបុត្រ ២,៥​ដុល្លារ​
  • កុមារ​អាយុ​ក្រោម​៦​ឆ្នាំ និងព្រះសង្ឃ​ត្រូវបាន​អនុញ្ញាតឲ្យចូលទស្សនា​ដោយ​ឥតគិតថ្លៃ​

សារមន្ទីរសព្វទស្សន៍អង្គរ Angkor Panorama Museum
ទីតាំង៖ ផ្លូវ 60M, សង្កាត់ស្លក្រាម ក្រុងសៀមរាប
លេខទូរស័ព្ទ៖ (855) 63 766 215, (855) 92 286 838 (Khmer), (855) 17 938 581 (English, Korean, Chinese)
វេបសាយ៖ http://angkorpanoramamuseum.com/
ផែនទី៖ https://her.is/2RY1zOx