មិនមែនធម្មតាទេណា តូបកាហ្វេ២កន្លែង លក់ទល់មុខគ្នា នៅម្ដុំក្រោយសាលាវ៉ាន់ដាដែលមានឈ្មោះថា សុខ ឆេង កាហ្វេ មួយថ្ងៃលក់អស់១០០០កំប៉ុងជាងជារៀងរាល់ថ្ងៃឯណោះ នេះប្រាកដជាមកពីតម្លៃ និងគុណភាព ព្រមទាំងរសជាតិរបស់តូបកាហ្វេមួយនេះហើយ មានភេសជ្ចៈច្រើនមុខដល់ទៅជាង ៥០មុខ ព្រមទាំងបន្ថែម Topping អោយទៀត រីឯតម្លៃវិញ មួយកែវត្រឹមតែ ៣០០០៛ និងភេសជ្ចៈរសជាតិដើមនាំចូលផ្ដាច់មុខពីប្រទេសថៃ ដែលមិនធ្លាប់មានរសជាតិពិសេសបែបនេះពីមុនមកទេ ចឹងមិនសាកម៉េចបាន។



បើអ្នកបានជិះកាត់ក្រោយសាលាវ៉ាន់ដា ច្បាស់ជាបានឃើញតូបកាហ្វេលក់តាមដងផ្លូវព្រមព្រៀត ប៉ុន្តែមានតូបកាហ្វេមួយកន្លែងមានស្លាកយីហោ សុខ ឆេង កាហ្វេ មានមនុស្សឈរចាំហូរហែរ ដោយសារតែរសជាតិ គុណភាព របស់កន្លែងមួយនេះដាច់គេ ធ្វើអោយអ្នកញ៉ាំមកហើយ ចង់មកទៀត។ មិនត្រឹមតែមានភេសជ្ចៈជាង ៥០មុខ តម្លៃ ៣០០០៛ នោះទេ សុខ ឆេង កាហ្វេ ក៏មាននាំយកនូវភេសជ្ចៈរសជាតិដើមពីប្រទេសថៃ ដែលពុំទាន់មានរសជាតិបែបនេះនៅកម្ពុជានៅឡើយទេ តែរសជាតិថ្មីតម្លៃ ១ដុល្លា មានដូចជា៖ តែអាំងឆាន់ តែឆាកូ តែកុលាប តែPeach តែតៃវ៉ាន់ ព្រមទាំងទឹកក្រូចស្រស់ដែលជាផលិតផលរបស់ប្រទេសថៃសុទ្ធ លក់អស់ពី ១០០ ទៅ ២០០ដប ដែលក្នុងមួយដប ១ដុល្លា។



រីឯភេសជ្ចៈជាង៥០មុខនេះវិញ មានតម្លៃត្រឹម ៣០០០៛ ព្រមទាំងថែមជូនជាជម្រើស Topping ដូចជា៖ គ្រាប់ជី ចាហួយខ្មៅ ចាហួយពណ៌ ឬ ដូងក្រអូប ដោយមិនគិតថ្លៃថែមទៀតផង។ សុខ ឆេង កាហ្វេ ក៏មានដឹកជញ្ចូន Free សម្រាប់ ៥កំប៉ុង ចំពោះទីតាំងជិត និង គិតសេវាទៅតាមទីតាំងឆ្ងាយ មាន ២សាខា គឺ សាខាទី១ ស្ថិតនៅក្រោយសាលាវ៉ាន់ដា និងសាខាទី២ ស្ថិតនៅ ផ្សារអូឡាំពិច ច្រកទី៥ (ច្រកកំពត) ខាងត្បូងវត្តមហាមន្ត្រី (ជាន់ផ្ទាល់ដី)។



ហាង សុខ ឆេង កាហ្វេ
លេខទូរស័ព្ទ៖ 098 25 25 25
ទីតាំង៖ សាខាទី១ ផ្លូវ ៤០២ ក្រោយសាលាវ៉ាន់ដា
សាខាទី២ ផ្សារអូឡាំពិច ច្រកទី៥ (ច្រកកំពត) ខាងត្បូងវត្តមហាមន្ត្រី (ជាន់ផ្ទាល់ដី)
Tel: 096 87 82 395 | 077 49 28 68
វីដេអូ៖