ប្រហែលជាមានប្រជាពលរដ្ឋខ្មែរតិចតួចនៅឡើយដែលបានចូលទស្សនាសារមន្ទីរសព្វទស្សន៍អង្គរនៅក្នុងខេត្តសៀមរាប ដែលជាសារមន្ទីរ ទំនើបមួយដែលមានបង្ហាញអំពីការដ្ឋានសាងសង់ប្រាសាទអង្គរវត្តតាមរយៈរូបភាព និងវីដេអូ3D ជាដើម។



រូបភាពនៃដំណើរការនៃការកសាងប្រាសាទអង្គរ ថាតើដូនតា បុព្វបុរសខ្មែរខ្មែរសាងសង់ប្រាសាទអង្គរវត្តយ៉ាងដូចម្តេច? តើពួកគាត់រំកិលថ្ម ដាប់ ឆ្លាក់ក្បាច់លើថ្មយ៉ាងដូចម្តេចខ្លះ? តើជីវភាពរស់នៅរបស់ដូនតាខ្មែរក្នុងសម័យអង្គរនោះមានទិដ្ឋភាពបែបណា? នឹងបង្ហាញអោយបានដឹងកាន់តែច្បាស់នៅក្នុងសារមន្ទីរមួយនេះ។


សារមន្ទីរសព្វទស្សន៍អង្គរ (Angkor Panorama Museum) បានបើកទ្វារទទួល អ្នកទេសចរណ៍ជាតិ និងអន្តរជាតិតាំងពីចុងឆ្នាំ២០១៥។ អគារសារមន្ទីរនេះតម្លៃ២៤លានដុល្លារ ត្រូវបានកសាងឡើងក្រោមកិច្ច សហប្រតិបត្តិការជាមួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។




សម្រាប់តម្លៃនៃការចូលទស្សនាសារមន្ទីរសព្វទស្សន៍អង្គរ៖
- ទេសចរបរទេសត្រូវបង់ថ្លៃ២០ដុល្លារ
- ទេសចរខ្មែរ (មនុស្សចាស់) បង់តម្លៃសំបុត្រ ៣,៥ ដុល្លារ
- ក្មេង (ពី ៦ ទៅ ១២ ឆ្នាំ) បង់តម្លៃសំបុត្រ ២,៥ ដុល្លារ
- និស្សិត ត្រូវបង់ថ្លៃសំបុត្រ ២,៥ដុល្លារ
- កុមារអាយុក្រោម៦ឆ្នាំ និងព្រះសង្ឃត្រូវបានអនុញ្ញាតឲ្យចូលទស្សនាដោយឥតគិតថ្លៃ
សារមន្ទីរសព្វទស្សន៍អង្គរ Angkor Panorama Museum
ទីតាំង៖ ផ្លូវ 60M, សង្កាត់ស្លក្រាម ក្រុងសៀមរាប
លេខទូរស័ព្ទ៖ (855) 63 766 215, (855) 92 286 838 (Khmer), (855) 17 938 581 (English, Korean, Chinese)
វេបសាយ៖ http://angkorpanoramamuseum.com/
ផែនទី៖ https://her.is/2RY1zOx