លតឆា និងនំគូឆាយរសជាតិ ដើម តាំងពីឆ្នាំ ១៩៩៣ ធ្វើឡើងពីអង្ករខ្សាយសុទ្ធ លក្ខណះគ្រួសារ មិនមានបន្ថែមសារជាតិគីមី មិនផ្ទុកសារធាតុរក្សាទុក បានយូរ ឬស្វិត ហើយថែមទាំង មានរសជាតិឆ្ងាញ់ ផ្ដោតសំខាន់លើសុខភាពអ្នកញ៉ាំជាចម្បងថែមទៀតផង។ ត្រឹមតែ ៣៥០០៛ បានញ៉ាំលតឆាមិនប៉ះពាល់ដល់សុខភាពទៀត ទៅរកឯណា!
សម្រាប់អ្នកនៅម្ដុំដេអិន ច្បាស់ជាបានស្គាល់ច្បាស់ណាស់នៅកន្លែងលក់លតឆា នំគូឆាយមួយកន្លែងនេះ មិនត្រឹមតែផ្ដល់ជូននូវលតឆា នំគូឆាយមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងគិតគូពីសុខភាពរបស់អ្នកញ៉ាំទៀតផង ព្រោះអីលតឆារបស់ផ្ទះលតឆា នំគូឆាយ តែងតែធ្វើលតថ្មីៗជារៀងរាល់ថ្ងៃដោយអង្ករខ្សាយសុទ្ធ ១០០% មិនមានផ្ទុកសារធាតុគីមី សម្រាប់ទុកអោយបានយូរ ឫស្វិតនោះទេ។
ដើម្បីបន្ថែមរសជាតិ ផ្ទះលតឆា នំគូឆាយ បានបង្កើតរូបមន្តទឹកត្រីពិសេស ប្រើប្រាស់ស្ករត្នោត និងគ្រឿងទេសក្នុងស្រុក
មិនប្រើ មេទឹកខ្មេះ ជំនួសមកវិញដោយ ទឹកខ្មេះ ស្តរត្នោត ដែលធ្វើខ្លួនឯង ជាហេតុដែលធ្វើអោយទឹកជ្រលក់មានលក្ខណៈខាប់ខុសពីគេ។ នៅទីនោះក៏មានលតឆាបន្លែត្រឹម៣៥០០៛ លតឆាលាយ ពងមាន់ សាច់គោ ប៉ាត់តេ នំគូឆាយ តាមការកម្មង់របស់លោកអ្នក។ មិនចាំបាច់ចាំដល់ល្ងាចទេ ព្រោះអីនៅទីនេះមានលក់តាំងពីម៉ោង ១១ថ្ងៃ ដល់ ម៉ោង ៩ យប់ ចឹងចាំអង្កាលទៀត?
ហាង ផ្ទះលតឆា នំគូឆាយ
ទីតាំង៖ផ្លូវ ១១២ ផ្ទះលេខ ១១C សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ជិតសាលាបញ្ញាសាស្រ្តដេអិន
លេខទូរស័ព្ទ៖ 096 83 49 472 | 012 542 562
វីដេអូ៖