បើទោះបីស្ពានបាតដៃព្រះបើកសម្ពោធនៅតំបន់ព្រៃបាណា ក្បែរទីក្រុងដាណាង កាលពីខែមិថុនាកន្លងមកក៏ដោយ ក៏ទីនេះនៅតែជាទីកន្លែងកម្សាន្តដ៏ពេញនិយម ទាក់ទាញភ្ញៀវទេសចរណ៏ជាច្រើនអោយចង់ទទួលយកបទពិសោធន៍បែបថ្មីដើរថតរូបនៅលើស្ពានមួយនេះ។
រូបភាពស្ពានទ្របាតដៃ ទាក់ទាញចិត្ដអ្នកប្រើបណ្ដាញសង្គម ដោយពួកគេកោតស្ញប់ស្ញែងស្ថាបត្យករ នឹកឃើញគំនិតកៀរគរទេសចរ ដែលមានប្រវែង ១៥០ ម៉ែត្រ ស្ពានមាសរត់កោងកាត់ព្រៃព្រឹក្សាលើជួរភ្នំ ដែលត្រូវបានកសាងដំបូងដោយអាណានិគមបារាំងជាស្ថានីយលើកំពូលភ្នំក្នុងឆ្នាំ ១៩១៩។ បច្ចុប្បន្ន តំបន់នេះប្រែក្លាយជាគោលដៅទេសចរណ៍ចម្បង ដោយមានទាំងកន្ដ្រកខ្សែកាប ភូមិបុរាណចម្លងពីបារាំង សួនផ្កា និងសារមន្ទីរក្រមួន រំលេចរូបសំណាក ឡេឌី ហ្គាហ្គា និងមីឆែល ចូដេន។