អីយ៉ាស! ពោះគោអាំងទឹកប្រហុក និងម្ហូបច្រើនមុខនៅទីនេះសុទ្ធតែ ១ចាន ១មឹុនរៀលគ្រប់មុខហ្មង មានទាំងម៉ាស៊ីនត្រជាក់ Free Wifi មើលទៅទំនងៗណាស់ ចំនែករសជាតិវិញក៏មិនណយ តែបើចង់ដឹងកាន់តែច្បាស់ ទាល់តែសាក ចុះបើតម្លៃសមរម្យបែបនេះហើយ មានប្រូម៉ូសិនបញ្ចុះតម្លៃ ២០% បន្ថែមទៀត មិនសាកទៀតអី?




ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គា ពិសេស មានមុខម្ហូបជាច្រើនមុខ រសជាតិប្លែក ទាំងបង្គាស្ទីម បង្គាភ្លើង នឹងមុខម្ហូបជាច្រើនមុខទៀត អ្វីដែលកាន់តែពិសេសនោះគឺពោះគោអាំងទឹកប្រហុកពិសេសសាច់បង្គា រសជាតិពិតជាប្លែកមាត់ រីឯតម្លៃវិញត្រឹមតែ ១មឺុនរៀលប៉ុណ្ណោះ បរិយាកាសក៏មានផាសុកភាព ម៉ាស៊ីនត្រជាក់ និង មាន Free Wifi ថែមទៀតផង។




កាន់តែពិសេសទៀតនោះពីហាង ពោះគោអាំង ទឹកប្រហុក សាច់បង្គា ក៏មានប្រូម៉ូសិនពិសសេសដោយមានបញ្ចុះតម្លៃ ២០% ក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៨ ។ ជួបជុំគ្នា ស្ថិតក្នុងបរិយាកាសមានផាសុកភាព សាកពោះគោអាំងទឹកប្រហុកពិសេសបែបនេះ កុំភ្លេចហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គា ណា។
បញ្ចាក់៖ បញ្ចុះតម្លៃ ២០% ក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៨




ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គា
ទីតាំង៖ ខាងលិចសាលារៀនសន្ធរម៉ុក ផ្ទះលេខ១២៩ ផ្លូវ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក
លេខទូរស័ព្ទ៖ 096 6666 030 | 012 96 77 13 | 096 888 68 13
វីដេអូ៖