Disney Land គឺជាសួនកម្សាន្តមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ទៅ។ វាហាក់ដូចជានៅក្នុងសុបិន្ត ដែលមិនចង់ភ្ញាក់ ព្រោះគ្រប់យ៉ាងដូចជានៅក្នុងខ្សែភាពយន្តតុក្កតាដែលយើងគ្រប់គ្នាធ្លាប់បានមើល។ វាកាន់តែអស្ចារ្យបើសិនបានទៅទីនោះជាមួយមនុស្សជាទីស្រលាញ់។ ធ្លាប់ដឺងខ្លះអត់ថា Disney Land មាននៅកន្លែងណាខ្លះនៅលើពិភពលោក?
1.Disney Land California


Disney Land California មានអាយុកាលចាស់ជាងគេក្នុងចំណោម Disney Land ទាំង៦ នៅលើសកលលោក។ Disney Land មួយនេះបានបង្កើតឡើងតាំងពីថ្ងៃទី ១៧ កក្កដា ឆ្នាំ ១៩៥៥ មកម្ល៉េះ ។ លើសពីនេះ Disney Land មួយនេះបានទាក់ទាញភ្ញៀវទស្សនាច្រើនបំផុត។
2.Disney Land Florida


Disney Land Florida ដែលត្រូវបានហោថា Walt Disney World បានបង្កើតឡើងនៅក្នុងថ្ងែទី ១ តុលា ឆ្នាំ១៩៧១។
3.Disney Land Japan


Disney Land Japan បានបង្កើតឡើងនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ១៩៨៣ ហើយវាក៏ជា Disney Land ដំបូងដែលបានសាងសង់ក្រៅពី ប្រទេសអាមេរិច។
4.Disney Land Paris


វាប្រហែលជាគ្មានអ្វីគួរអោយឆ្ងល់ទេដែល Disney Land Paris មានអ្នកទៅទស្សនាច្រើននៅក្នុងផ្នែក អឺរ៉ុប ដោយសារ Disney Land មួយនេះមានផ្ទែដីធំហើយមានកន្លែងលេងជាច្រើនផងដែរ។
5.Disney Land Hong Kong


Disney Land ក្នុងប្រទេសហុងកុង គឺជាសួនកម្សាន្តដែលបានរួមបញ្ចូលវប្បធម័របស់ប្រទេសចិន និងសិល្បៈរបស់ Disney។
6.Disney Land Shanghai


នៅក្នុងខែ មិថុនា ២០១៦ សួនកម្សាន្ត Disney Land របស់សៀងហៃត្រូវបានដាក់សម្ភោធអោយចូលលេងទាំងភ្ញៀវជាតិ និង អន្តរជាតិ។