គម្រប់ខួបប្រាំបីឆ្នាំ របស់រោងភាពយន្តលេជេនឆ្នាំនេះមានអ្វីពិសេសខ្លះ?

0
1185

ដើម្បីអបអរសាទរក្នុងកម្មវិធីគម្រប់ខួបប្រាំបីឆ្នាំ របស់រោងភាពយន្តលេជេន និងជាការថ្លែងអំណរគុណដល់អតិថិជន របស់លេជេនផងដែរនេះ រោងភាពយន្តលេជេននឹងធ្វើការផ្តល់រង្វាន់ជាច្រើនសម្រាប់ អតិថិជនទាំងអស់គ្នា ជាមួយនឹងរង្វាន់ដ៏ពិសេសជាច្រើនដូចជា៖
១. ការផ្តល់ជូនរង្វាន់ IPHONE XS ទំហំ 64 GB ចំនួនមួយគ្រឿងនៅលើគេហទំព័រ facebook ជាផ្លូវការរបស់រោងភាពយន្តលេជេន។ គ្រាន់តែ Like & Share និង Comment ជាមួយពាក្យ #Legend8thYearsAnniversary និង Mention មិត្តភក្តិរបស់អ្នកចំនួន ៨នាក់ នោះអ្នកនឹងទទួលបានឱកាសឈ្នះរង្វាន់ ទូរស័ព្ទ iPhone XS ដ៏ថ្មីស្រឡាង ចំនួន១គ្រឿង ដែលចូលរួមសហការជាមួយក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទស្មាត។ ការប្រកាសលទ្ធផលនឹងធ្វើឡើង នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ!

Legend
Legend
Legend
Legend

២. ការផ្តល់ជូនរង្វាន់ IPHONE XS ទំហំ 64 GB ចំនួនប្រាំមួយគ្រឿងដោយគ្រាន់តែអញ្ជើញមកទស្សនាខ្សែភាពយន្ត នៅសាខាទាំងប្រាំមួយ របស់រោងភាពយន្តលេជេន បន្ទាប់មកអ្នកទាំងអស់គ្នាសរសេរឈ្មោះ និងលេខទូរស័ព្ទ នៅខាងក្រោមសំបុត្រ រួចដាក់ចូលធុងឆ្នោតរបស់ពួកយើង ជាការស្រេច។កម្មវិធីដ៏អស្ចារ្យនេះ នឹងចាប់ផ្តើមពីថ្ងៃទី 1 កក្កដារហូតដល់ថ្ងៃទី 28 ខែកក្កដា ឆ្នាំ2019។ រោងភាពយន្តលេជេននឹងធ្វើការផ្សាយផ្ទាល់ នៅលើទំព័រ Facebook ផ្លូវការរបស់រោងភាពយន្តលេជេន ក្នុងការចាប់ឆ្នោតរកអ្នកមានសំណាងទាំងប្រាំមួយរូប នៅ ថ្ងៃទី 31 ខែកក្កដា ឆ្នាំ2019 វេលាម៉ោង 3 រសៀល។

Legend
Legend
Legend
Legend

៣. កម្មវិធីទិញមួយ ថែមមួយ សម្រាប់អតិថិជន ដែលប្រើប្រាស់កាតសមាជិករបស់រោងភាពយន្តលេជេន។ អ្វីដែលពិសេសជាងនេះទៅទៀតនេះ ពួកយើងនឹងមានរង្វាន់ជាកាបូបស្ពាយ ដែលមានរបស់ពិសេសជាច្រើននៅក្នុងនេះ សម្រាប់អតិថិជនដែលមានសំណាងចំនួន 8 រូប ក្នុងម៉ោងចាក់បញ្ចាំងដែលពួកយើងបានជ្រើសរើស ( មានចំនួន 5 ការចាក់បញ្ចាំង ) ក្នុងមួយសាខា។ កម្មវិធីពិសេសនេះនឹងធ្វើឡើងនៅថ្ងៃទី 07 ខែកក្កដា ឆ្នាំ 2019 ដែលត្រូវជាអាទិត្យ តែម្ដង។ ដូចនេះ សម្រាប់អ្នកដែលមិនទាន់មានកាតសមាជិករបស់ពួកយើង អាចអញ្ជើញមកជាវបាន នៅគ្រប់សាខារោងភាពយន្តលេជេន ។

Legend
Legend
Legend
Legend

៤. នៅថ្ងៃទី៧ កក្កដានាពេលល្ងាចដូចគ្នាផងដែរ រោងភាពយន្តលេជេនក៏មានការរៀបចំកម្មវិធី Super fans Night ជូនចំពោះអតិថិជនពិសេសរបស់រោងភាពយន្តលេជេន និងដៃគូសហការសំខាន់ៗរបស់រោងភាពយន្តលេជេនសាខា ដែលក្នុងនោះកមានការចូលរួមពីតារាចម្រៀងល្បីៗក្នុងស្រទាប់យុវជន ដូចជា កញ្ញា ចិត កញ្ចនា និងលោកអូន ផងដែរ ដែលការប្រគុំតន្ត្រីនេះនឹងធ្វើឡើងនៅឯ លេជេនសាខាអេដិននាពេលល្ងាច។

Legend
Legend

៥. នៅល្ងាចថ្ងៃអាទិត្យដដែលនេះដែរ រោងភាពយន្តលេជេន ក៏មានការចាក់បញ្ចាំងរឿង Spider Man: Far From Home ដោយឥតគិតថ្លៃជូនចំពោះអតិថិជនពិសេសរបស់រោងភាពយន្តលេជេន និងដៃគូសហការសំខាន់ៗរបស់រោងភាពយន្តលេជេនផងដែរ។ កុំភ្លេច តាមដាន Facebook របស់លេជេនដើម្បីបានទទួលពត៌មានផ្សេងៗជាបន្តបន្ទាប់។ យើងក៏សូមអរគុណដល់ ដៃគូសហការដែលបានចូលរួមក្នុងកម្មវិធីដូចជា ហាងនំ AuntieAnn, Big Apple, ក្រុមហ៊ុនភេសជ្ជៈកូកាកូឡា, និងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទស្មាត។

Legend
Legend
Legend
Legend

ជាចុងក្រោយ រោងភាពយន្តលេជេននឹងនៅតែបន្តខិតខំបម្រើលោកអ្នក ក្នុងការធ្វើអោយបទពិសោធននៃការមើលកុនរបស់អ្នកកាន់តែសំបូរបែពនិងប្រសើរជាងមុន។